• 2018-07-03 20:45:11
  • ព័ត៌មាន

នៅ​ចាំ​វីដេអូ ព្រាប សុវត្ថិ Surprise ហ្វេន​នៅ​កន្លែង​ចាក់​សាំង​អត់? ឈ្នះ​ពាន ២ឆ្នាំ​ជាប់​ៗគ្នា

  • 2018-07-03 20:45:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពញ្ញាក់​អារម្មណ៍​អតិថិជន​ពី​លោក ព្រាប សុវត្ថិ ដោយ​ចុះ​ផ្ទាល់​ទៅ​កន្លែង​ចាក់​សាំង​របស់​ក្រុមហ៊ុន Chevron Cambodia សម្រាប់​ម៉ាក​សញ្ញា Caltex បាន​ឈ្នះ​ពាន Gold GLOBE សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ល្អ​បំផុត ឬ​យុទ្ធនាការ​និយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ "Best Social Media or Word of Mouth Campaign” ដែល​បាន​ទទួលស្គាល់​ដោយ​សមាគម​ទីភ្នាក់ងារ​ទីផ្សារ​ជា​សកល (MAA)។

វីដេអូ​ដែល​បាន​ឈ្នះ​ពាន​ម្ដង​កាល​ពី​ឆ្នាំ ២០១៧ ក្នុង​កម្មវិធី​ពាន​រង្វាន់​ផ្សព្វផ្សាយ​ទីផ្សារ​ប្រចាំ​អាស៊ី (Dragon Asia) នេះ មាន​អ្នក​មើល​ជាង ១ លាន​នាក់ និង​អ្នក Share ច្រើន​ជាង ៨០ ០០០នាក់ ក្នុង​រយៈពេល ២៤ម៉ោង​ដំបូង ខណៈ​ដែល​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​មាន​ចំនួន​តែ ៣,៥ លាន​នាក់​ប៉ុណ្ណោះ។

ដើម្បី​បង្កើត​វីដេអូ​ដោយ​តារា​ចម្រៀង​ល្បី​ប្រចាំ​កម្ពុជា ចុះ​ចាក់​សាំង​ឲ្យ​ប្រជាជន​ខ្មែរ​ផ្ទាល់ ក្រុមហ៊ុន Havas Riverorchid Cambodia ក៏​ជា​ផ្នែក​មួយ​ក្នុង​ការ​ចូលរួម​បង្កើត​យុទ្ធនាការ​នេះ​ដែរ។

លោក Anthony Keck អគ្គនាយក​ប្រតិបត្តិ​គ្រុប (Group Chief Operating Officer) Havas Riverorchid បាន​និយាយ​ថា លោក​រីករាយ​ណាស់ ដែល​ឃើញ​កម្ពុជា​ប្រកួត​ប្រជែង​ទទួល​បាន​ជោគជ័យ​ក្នុង​ចំណោម​ប្រទេស​អាមេរិក អង់គ្លេស ឥណ្ឌា និង​ជប៉ុន ព្រម​ទាំង​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត។

៦ សប្ដាហ៍ ក្រោយ​ពី​វីដេអូ​ខាង​លើ​បាន​ផ្សព្វផ្សាយ មាន​អ្នក​ទស្សនា​ដល់ ២ លាន​ដង ហើយ​ខាង​ក្រុមហ៊ុន Chevron Cambodia ផ្ទាល់ ក៏​ទទួល​ស្គាល់​ថា បរិមាណ​លក់​ប្រេង​ឥន្ធនៈ​កើន​ឡើង​ផង​ដែរ៕

អត្ថបទ៖ វិទូ

មតិយោបល់
អត្ថបទពេញនិយម