• 2022-12-22 01:45:32
  • ព័ត៌មាន

បាក់ឌុបឆ្នាំនេះចំនួនជាប់កើនឡើង តែសិស្សនិទ្ទេស A ធ្លាក់ចុះបើធៀបនឹងបាក់ឌុបឆ្នាំ ២០២១

  • 2022-12-22 01:45:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ៥ ធ្នូ ២០២២ ដោយសិស្សសិស្សជាប់៩០៩៥០នាក់ស្មើនឹង៧២.៣៣% និទ្ទេស A ចំនួន១០៤៩នាក់, និទ្ទេស B ចំនួន៧២៣២នាក់, និទ្ទេស C ចំនួន១៩០៥៣នាក់, និទ្ទេស D ចំនួន៣១១៦៦នាក់ និងនិទ្ទេស E ចំនួន៣២៤៥០នាក់។

បើធៀបនឹងឆ្នាំ ២០២១ លទ្ធផលបាក់ឌុបជាប់សរុបនៅឆ្នាំ ២០២២នេះមានការកើនឡើង ក្នុងនោះឆ្នាំ២០២១ ចំនួនសិស្សជាប់គឺ ៦៥,៦៥% ហើយឆ្នាំ ២០២២នេះចំនួនសិស្សជាប់សរុបមានចំនួន ៧២,៣៣% ប៉ុន្តែចំនួននិទ្ទេស A វិញនៅឆ្នាំ ២០២១ មានចំនួន ១៧៥៣ ហើយនៅឆ្នាំ ២០២២នេះមានត្រឹម ១០៤៩នាក់ប៉ុណ្ណោះ។

គួរបញ្ជាក់ថាដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី០៥ និងទី០៦ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១២៨ ១៣៥នាក់ ស្រី៦៨ ៧៧១នាក់, មណ្ឌលប្រឡង ២២១ និងត្រូវជា ៥១៧៤បន្ទប់៕

មតិយោបល់
អត្ថបទពេញនិយម