
- 2018-08-27 19:13:28
- ព័ត៌មាន
ចូលមើលខាងក្នុងផ្ទះលាក់ខ្លួនក្នុងរូងភ្នំ កំពុងដាក់លក់តម្លៃ ជិត៣លានដុល្លារ
- 2018-08-27 19:13:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលមើលខាងក្នុងផ្ទះលាក់ខ្លួនក្នុងរូងភ្នំ កំពុងដាក់លក់តម្លៃ ជិត៣លានដុល្លារ
ចន្លោះមិនឃើញ
ផ្ទះលាក់ខ្លួនក្នុងរូងភ្នំដ៏ប្រណីតមួយ ដែលត្រូវគេចាត់ទុកថាជា រូងភ្នំដ៏ប្រណីតបំផុតលើពិភពលោក កំពុងប្រកាសដាក់លក់ក្នុងតម្លៃកប់ក្តោង។
ស្ថិតនៅក្នុងរដ្ឋ Arkansas រូងភ្នំ Beckham Creek Cave Lodge ខាងលើនេះ ត្រូវបានកសាងឡើងជាកន្លែងសម្រាប់ជ្រក និងគេចពីគ្រាប់ផ្លោង ប៉ុន្តែក្រោយមកត្រូវបានគេជួសជុលឡើងជាសណ្ឋាគារប្រណីត។ វាអាចផ្ទុកភ្ញៀវរហូតដល់ទៅ ៨នាក់ នៅក្នុងរូងភ្នំដែលពោរពេញទៅដោយថ្មលយស្រួចៗ និងទឹកជ្រោះធម្មជាតិ ហើយថែមទាំងមានកន្លែងចុះចតឧទ្ធម្ភាគចក្រទៀតផង។
បច្ចុប្បន្ននេះ សណ្ឋាគារដែលមានតម្លៃ ១ ២០០ដុល្លារក្នុងមួយថ្ងៃ ទំហំ ៥៥០ម៉ែត្រការ៉េខាងលើ ដែលរុំព័ទ្ធដោយទេសភាពបែបធម្មជាតិ កំពុងដាក់លក់ដេញថ្លៃចាប់ពីតម្លៃ ២,៥លានដុល្លារ៕
តោះ! ទៅមើលទិដ្ឋភាពផ្នែកខាងក្នុងនៃសណ្ឋាគារលាក់ខ្លួនក្នុងរូងភ្នំនោះទាំងអស់គ្នា៖
ចុចអាន៖