• 2020-03-10 17:53:11
  • ព័ត៌មាន

ក្តៅៗ! រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស ធ្វើតេស្តរកឃើញវីរុសកូរ៉ូណា

  • 2020-03-10 17:53:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមសារព័ត៌មាន BBC បានឲ្យដឹងថា រដ្ឋមន្រ្តីក្រសួងសុខាភិបាលអង់គ្លេស លោកស្រី Nadine Dorries បានធ្វើតេស្តវិជ្ជមានចំពោះវីរុសកូរ៉ូណា។

លោកស្រី Nadine Dorries

ទោះជាយ៉ាងណា លោកស្រី Dorries ដែលជាសមាជិកសភាអង់គ្លេសដំបូងបង្អស់ធ្វើតេស្តវិជ្ជមាន និយាយថា លោកស្រីបានអនុវត្តតាមការប្រុងប្រយ័ត្នទាំងអស់ បន្ទាប់ពីបានរកឃើញវីរុសកូរ៉ូណា ហើយក៏ញែកខ្លួនចេញពីគេ នៅផ្ទះ។

គួរឲ្យដឹងថា រហូតមកទល់ពេលនេះ ចក្រភពអង់គ្លេសកើតមានករណីឆ្លងវីរុសកូរ៉ូណាសរុប ៣៨២ករណីហើយ និងមានមនុស្សស្លាប់ចំនួន ៦នាក់ទៀតផង។

យ៉ាងណាមិញ លោកស្រី Dorries បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីភ្នាក់ងាររដ្ឋាភិបាល Public Health England បានចាប់ផ្តើមស្វែងរកមនុស្សដែលធ្លាប់ទាក់ទងជាមួយលោកស្រីហើយ។ មិនតែប៉ុណ្ណោះ លោកស្រីកំពុងព្រួយបារម្ភម្តាយអាយុ ៨៤ឆ្នាំរបស់ខ្លួន ដែលរស់នៅជាមួយគ្នា ហើយចាប់ផ្តើមមានអាការៈក្អក នៅថ្ងៃអង្គារនេះ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់
អត្ថបទពេញនិយម