• 2020-04-25 18:19:37
  • ព័ត៌មាន

ពាក្យចចាមអារាមកាន់តែផ្ទុះខ្លាំង! សារព័ត៌មានចិនអះអាងថា មេដឹកនាំកូរ៉េខាងជើងស្លាប់ហើយ

  • 2020-04-25 18:19:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យចចាមអារាមជុំវិញសុខភាពរបស់លោកគីមជុងអ៊ុន កាន់តែ​មាន​សម្ទុះ​ខ្លាំងឡើងនៅថ្ងៃនេះ ក្រោយពេលដែលប្រព័ន្ធផ្សព្វផ្សាយនៅអាស៊ីជាច្រើន អះអាងថាលោកបានទទួលមរណភាពហើយ។

យោង​តាម​នាយករងនៃទូរទស្សន៍ផ្កាយរណបហុងកុង (HKSTV) អ្នកស្រី Shinjian Xingzou ឲ្យ​ដឹង​ថា ប្រភព​ច្បាស់​ការណ៍​មួយបានប្រាប់​អ្នកស្រី​ថា​មេដឹកនាំកូរ៉េខាងជើងអាយុ ៣៦ ឆ្នាំបានស្លាប់បាត់ទៅហើយ។ ស្ត្រី​ខាង​លើ មាន​អ្នក Follower ជាង​១៥លាន​នាក់​លើ​បណ្ដាញ​សង្គម Weibo ចិន ហើយ​ក៏​ជា​ក្មួយ​ស្រី​ម្នាក់​របស់​រដ្ឋមន្ត្រីក្រសួងការបរទេស​ផង​ដែរ។ ការ​អះអាង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល ភ្នាក់​ងារ​ស៊ើបការណ៍​អាមេរិក​បង្ហើប​ថាមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនកំពុងស្ថិតក្នុងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបន្ទាប់ពីវះកាត់​បេះដូង។

ថ្មីៗនេះ លោក​គីម ជុង​អ៊ុន​បានខកខានពិធីអបអរសាទរខួបកំណើតជីតារបស់ខ្លួន​នៅថ្ងៃទី ១៥ ខែមេសា ដែលបានធ្វើឱ្យមានការសង្ស័យអំពី​ស្ថានភាព​សុខភាព​របស់​មេដឹកនាំ​ក្រុង​ព្យុងយ៉ាង​រូប​នេះ។ របាយការណ៍​មួយ​ចេញ​កាល​ពី​ថ្ងៃ​អង្គារ បាន​ឲ្យ​ដឹង​ថា​លោក គីម ជុងអ៊ុន បាន​ធ្វើ​ការ​វះកាត់​សរសៃ​ឈាម​បេះ​ដូង​ដែល​ជា​ហេតុ​ខកខាន​ក្នុង​ពិធី​ដ៏​សំខាន់។

យ៉ាងណាក្ដី មិនទាន់មានការបញ្ជាក់ផ្លូវការណាមួយថាលោកគីម ជុងអ៊ុន ពិតជាស្លាប់នោះទេ។ ​វិទ្យុ​រដ្ឋ​កូរ៉េខាងជើង ក៏មិន​បាន​ឆ្លើយតប​ទៅកាន់ការចុះផ្សាយនេះដែរ ដោយគ្រាន់តែ​រាយការណ៍​នា​ថ្ងៃ​អាទិត្យ​នេះ​ថា​ លោក គីម ជុង​អ៊ុន បាន​បង្ហាញ​ការ​កោត​សរសើរ​ចំពោះ​កម្មករ​ទាំង​អស់​ដែល​បាន​ចូលរួម​សាងសង់​ទីក្រុង Samjiyon។ ទោះយ៉ាងណាក៏ដោយ មិនមានការបកស្រាយលម្អិតណាមួយ​ស្ដី​អំពីស្ថានភាពសុខភាព ឬសកម្មភាពសាធារណៈរបស់លោកគីម ជុង​អ៊ុន​នោះ​ទេ។ សកម្មភាព​ចុងក្រោយ​របស់​លោក ត្រូវ​បាន​សារព័ត៌មាន​ក្រុង​ព្យុងយ៉ាង KCNA រាយការណ៍​កាល​ពី​ថ្ងៃ​ទី ២២​ខែ​មេសា​ថា លោក​បាន​ផ្ញើ​សារ​ឆ្លើយ​តប​នឹង​ប្រធានាធិបតី​ស៊ីរី​លោក Bashar al-assad ចំពោះ​ការ​អបអរ​សាទរ​នៃ​ថ្ងៃ​ខួប​កំណើត​របស់​ជីតា​លោក។*** ចុចអានលម្អិត

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម