/5f584cbd99a9f_1599622320_medium.jpg)
- 2020-09-08 20:36:58
- ព័ត៌មាន
មកដឹងពីរបៀបរក្សាអាហារច្រើនមុខឲ្យមានអនាម័យ សម្រាប់ថ្ងៃបុណ្យភ្ជុំបិណ្ឌ
- 2020-09-08 20:36:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពីរបៀបរក្សាអាហារច្រើនមុខឲ្យមានអនាម័យ សម្រាប់ថ្ងៃបុណ្យភ្ជុំបិណ្ឌ
ចន្លោះមិនឃើញ
ក្នុងពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ នេះប្រជាពលរដ្ឋ មានការរៀបចំចម្អិនអាហារជាច្រើនមុខសម្រាប់ទៅវត្តផង និងបរិភោគជូបជុំគ្រួសារ។ តើប្រជាពលរដ្ឋយើងគួរធ្វើបែបណាខ្លះដើម្បីធ្វើ និងរក្សាម្ហូបឲ្យមានអនាម័យ និងសុវត្ថិភាព?
ទន្ទឹមគ្នានោះផងដែរ ការទុកដាក់អាហារ ជារឿងចាំបាច់ដែលលោកអ្នកមិនរំលង ព្រោះថាការធ្វេសប្រហែសការចម្អិតអាហារខ្វះអនាម័យ និងទុកដាក់ចំណីអាហារមិនបានត្រឹមត្រូវ អាចបណ្តាលឲ្យពុល ដែលភាគច្រើនមាន រោគសញ្ញាដូចជា៖ ក្អួត ចង្អោរ រាគ រាគមួលជាដើម ហើយអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិត ។
ដើម្បីចៀសវាងគ្រោះថ្នាក់ខាងលើ និងការខាតបង់ពេលវេលានិងថវិកា នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានប្រាប់ពីវិធានការដ៏សមញ្ញចែកជូនប្រិយមិត្តឲ្យដឹងពីរបៀបរក្សាអាហារឲ្យមានអនាម័យ តាមវិធីខាងក្រោម៖
១. ប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារដែលស្អាតជានិច្ច
២. ត្រូវលាងដៃនឹងសាប៊ូ មុនពេលនិងអំឡុងពេលរៀបចំម្ហូបអាហារ មុននិងក្រោយពេលបន្ទោរបង់
៣. លាងបន្លែ ផ្លែឈើឲ្យបានស្អាតមុនបរិភោគ
៤. សំអាតសម្ភារៈប្រើសំរាប់ចម្អិតម្ហូបអាហារឲ្យបានត្រឹមត្រូវ
៥. ចម្អិនអាហារឲ្យបានឆ្អិនល្អ ជាពិសេសសាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ
៦. ទុកដាក់អាហារឆៅនិងឆ្អិនដាច់ដោយឡែកពីគ្នា
៧. មិនត្រូវរក្សាទុកអាហារជាច្រើនថ្ងៃទេ ទោះជាស្ថិតក្នុងកម្រិតសីតុណ្ហភាពសុវត្ថិភាពក៏ដោយ
បើយើងរក្សាអាហារទុកក្នុងប្រព័ន្ធត្រជាក់ គឺត្រូវឲ្យនៅក្រោមតុណ្ហភាព ៥អង្សាសេ
បើយើងរក្សាអាហារទុកក្នុងប្រព័ន្ធកម្ដៅ គឺត្រូវឲ្យលើសពីសីតុណ្ហភាព ៦០អង្សាសេ