• 2020-10-01 20:21:42
  • ព័ត៌មាន

"Le Palais" អូតែល​នៅ​ថៃ​ ដែល​ប្រើ​​រចនាបថ​ប្រាសាទ​បុរាណ​ខ្មែរ​ស្ទើរ​ទាំង​ស្រុង​

  • 2020-10-01 20:21:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Le Palais ដែល​ជា​អូតែល​ដ៏​ប្រណិត​មួយ​ស្ថិត​នៅ​កណ្ដាល​កោះ​ Ko Pha Ngan ក្នុង​ខេត្ត​សូរ៉ាត ថានី​ ភាគ​ខាង​ត្បូង​ប្រទេស​ថៃ។​

​អូតែល​នេះ​ទទួល​បាន​ភាព​ល្បី​ល្បាញ​ និង​ចាប់​អារម្មណ៍​តាម​រយៈ​ការ​រចនា​សំណង់​អគារ​​ចម្លង​ទៅ​តាម​ម៉ូត​ប្រាសាទ​បុរាណ​ខ្មែរ​ ដែល​មាន​ដូចជា​រចនាបថ​ប្រាសាទ​អង្គរវត្ត, ប្រាសាទ​បន្ទាយ​ស្រី​ និង​ប្រាសាទ​បាយ័ន​ រួម​បញ្ចូល​គ្នា​តែ​មួយ​។

យ៉ាង​ណា​មិន​ដឹង​ថា​ការ​ចម្លង​រចនាបថ​ប្រាសាទ​ខ្មែរ​ ទៅ​ធ្វើ​ជា​សំណង់​សណ្ឋាគារ​បែប​នេះ​ មាន​ការ​សុំ​អនុញ្ញាត​ពី​ភាគី​កម្ពុជា​ ឬ​ក៏​បែប​ណា​ទេ​ ប៉ុន្តែ Le Palais បាន​ទទួល​ការ​រិះគន់​ និង​ប្រតិកម្ម​យ៉ាង​ដំណំ​ពី​អ្នក​លេង​បណ្ដាញ​សង្គម​នៅ​កម្ពុជា​ព្រោះ​តែ​ការ​យក​ប្រាសាទ​ជា​ដួង​ព្រលឹង​ជាតិ​ខ្មែរ​ទៅ​ធ្វើ​ជា​អូតែល។​

ក្រៅ​ពី​នោះ​ Le Palais បាន​ប្រើ​ឡូហ្គូ​របស់​ខ្លួន​ដោយ​ប្រើ​ប៉ម​កណ្ដាល​ប្រាសាទ​អង្គរ​វត្ត​ ឬ​ប្រជាពលរដ្ឋ​ខ្មែរ​ហៅ​ថា​ប៉ម​ បាកាណ​នោះ​ថែម​ទៀត។​ នៅ​តាម​បន្ទប់​ស្នាក់​នៅ​ទៀត​សោត​អូតែល​នេះ​ប្រើ​សុទ្ធតែ​ឈ្មោះ Angkor Rooms, Banteay Rei Rooms និង​ Bayon Rooms -ល-៕ ​

អត្ថបទ៖ សៀនហួរ

មតិយោបល់
អត្ថបទពេញនិយម