• 2020-10-21 18:59:52
  • ព័ត៌មាន

អ្នកស្លាប់ដោយសារជំនន់ទឹកភ្លៀងកើនឡើងដល់ ៣៦នាក់ នៅទូទាំងប្រទេសកម្ពុជា

  • 2020-10-21 18:59:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្តបន្ទាយមានជ័យជាខេត្តរងគ្រោះជំនន់ទឹកភ្លៀងខ្លាំងជាងគេ ដោយក្នុងនោះមានអ្នកស្លាប់រហូតដល់១៩នាក់ ក្នុងចំណោមអ្នកស្លាប់សរុប ៣៦នាក់ នៅទូទាំងប្រទេសកម្ពុជា គិតត្រឹមព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។ នេះបើតាមការឲ្យដឹងពីសម្ដេចតេជោ ហ៊ុន សែន លើកឡើងនៅក្នុងពិធីសំណេះសំណាលសួរសុខទុក្ខប្រជាជន និងផ្តល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកថ្មពួក និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យប្រមាណ១ម៉ឺនគ្រួសារ។​

សូមចុចអាន៖ ព្រឹកនេះសម្ដេចតេជោ ហ៊ុន សែន បន្ដចុះសួរសុខទុក្ខប្រជាជន​រងគ្រោះជំនន់ទឹកភ្លៀង ស្រុកថ្មពួក និងក្រុងប៉ោយប៉ែត

នៅក្នុងគ្រោះមហន្ដរាយធម្មជាតិនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការសោកស្ដាយ និងចូលរួមមរណៈទុក្ខ នៃក្រុមគ្រួសារសព។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា ដើម្បីចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព ដោយសារជំនន់ទឹកភ្លៀង គឺមួយគ្រួសារសពទទួលបាន១០លានរៀល ពីរាជរដ្ឋាភិបាល៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់
អត្ថបទពេញនិយម