
- 2020-12-20 22:31:48
- ព័ត៌មាន
ដឹងមូលហេតុ ដែលបង្កឲ្យមានអគ្គិភ័យឆាបឆេះនៅច្បារអំពៅព្រឹកមិញហើយ!
- 2020-12-20 22:31:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងមូលហេតុ ដែលបង្កឲ្យមានអគ្គិភ័យឆាបឆេះនៅច្បារអំពៅព្រឹកមិញហើយ!
ចន្លោះមិនឃើញ
នាម៉ោងប្រមាណ ៩ព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នេះ មានអគ្គិភ័យមួយកើតឡើងនៅស្ថិតនៅ ផ្លូវ ៣៦៧ កែង៦៣១ ក្រុមទី ១៥ ភូមិព្រែក សង្កាត់ ច្បារអំពៅទី០១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានមា្ចស់ទីតាំងឈ្មោះ ឡាំង អ៊ាបខេង ជនជាតិខែ្មរ ភេទស្រីអាយុ៤៩ឆ្នាំ មុខរបរមេផ្ទះ។ បើតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គិភ័យនេះ គឺបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី។
ផ្ទះដែលទទួលរងអគ្គិភ័យនេះ គឺជាប្រភេទសំណង់ឈើប្រក់សង្ក័សី ទំហំ ៥ម៉ែត្រ x ១៦ម៉ែត្រ។ ផ្ទះ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ បានខូចខាតទាំងស្រុង ព្រមទាំងបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងអស់០១ចំហៀងផ្ទះផងដែរ។ អគ្គិភ័យនេះ មិនបណ្តាលឲ្យមានមនុស្សរបួស ឬស្លាប់ឡេីយ ។
អគ្គិភ័យបានរលត់ទាំងស្រុង នាម៉ោង ១០:១៥នាទីព្រឹក ដោយប្រើរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ដែលមានដូចជា៖
រថយន្តការិយាល័យអគ្គិភ័យ ចំនួន០៨គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១៦ឡានស្មេីនឹង ៦៤ ម៉ែត្រគូប
រថយន្តជំនួយរបស់ក្រសួងមហាផៃ្ទ:ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០២ឡានសើ្មនឹង ១២ ម៉ែត្រគូប
រថយន្តអាវុធហត្ថ:ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡានសើ្មនឹង ១២ម៉ែត្រគូប
រថយន្តទីក្រុងកោះពេជ្រ: ចំនួន០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ឡានសើ្មនឹង ២៤ ម៉ែត្រគូប
រថយន្តបុរីប៉េងហ៊ួត:ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡានសើ្មនឹង ១២ ម៉ែត្រគូប
រថយន្តជ្រោយចងា្វរ:ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡានសើ្មនឹង ០៦ម៉ែត្រគូប៕
រូបភាព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ