
- 2021-04-30 19:20:42
- ព័ត៌មាន
សម្រេចបិទខ្ទប់ ៨ភូមិ នៅស្រុកអង្គស្នួល ១៤ថ្ងៃ ចាប់ពីថ្ងៃនេះតទៅ
- 2021-04-30 19:20:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្រេចបិទខ្ទប់ ៨ភូមិ នៅស្រុកអង្គស្នួល ១៤ថ្ងៃ ចាប់ពីថ្ងៃនេះតទៅ
ចន្លោះមិនឃើញ
តាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកណ្ដាល បានសម្រេចធ្វើការ បិទខ្ទប់ភូមិសាស្ត្រ ភូមិស្វាយជ្រុំ ភូមិពងទឹក ភូមិអណ្ដូង ភូមិត្នោតម្ដើម ភូមិចក ភូមិព្រៃបឹង និងភូមិកម្ពោតស្បូវ នៃឃុំបែកចាន និងភូមិព្រៃពពេល នៃឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ដោយត្រូវកំណត់ជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែល ត្រូវកំណត់ជា ៣(បី)តំបន់ ដូចខាងក្រោម៖
"តំបន់ក្រហម”៖ សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍
“តំបន់លឿងទុំ” សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតមធ្យមនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍
“តំបន់លឿង"៖ សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតស្រាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។
តាមសេចក្ដីសម្រេច វិធានការដែលត្រូវអនុវត្តចំពោះភូមិសាស្ត្របិទខ្ទប់ ត្រូវចាប់ផ្តើមអនុវត្តសម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ។ ក្នុងនោះ ការកំណត់ជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” មានដូចខាងក្រោម៖
តំបន់ក្រហម៖ ភូមិស្វាយជ្រុំ , ភូមិពងទឹក, ភូមិអណ្ដូង , និងភូមិត្នោតម្ដើម នៃឃុំបែកចាន ស្រុកអង្គស្នួល , និងភូមិកម្ពោតស្បូវ នៃឃុំបែកចាន ស្រុកអង្គស្នួល
តំបន់លឿងទុំ៖ ភូមិចក, ភូមិព្រៃបឹង
តំបន់លឿង៖ ភូមិព្រៃពពេល នៃឃុំពើក ស្រុកអង្គស្នួល។
ដើម្បីលម្អិតសូមមើលសេចក្ដីសម្រេចដូចខាងក្រោម៖