• 2021-07-18 19:22:28
  • ព័ត៌មាន

នៅពីក្រោយភាពស្រស់ស្អាតរបស់រួតបាកាណ នៃប្រាង្គប្រាសាទអង្គរ គឺមានក្រុមអ្នកថែរក្សាទាំងអស់នេះ

  • 2021-07-18 19:22:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាង្គប្រាសាទជាច្រើននៅក្នុងរមណីយដ្ឋានអង្គរ គ្រប់គោលដៅទាំងអស់សុទ្ធតែមាន ភ្នាក់ងារសណ្តាប់ធ្នាប់ ភ្នាក់ងារទេសចរណ៍ដែលប្រចាំការជាប្រចាំ ដើម្បីចាំសម្រួលហេតុការណ៍ផ្សេងៗដល់ភ្ញៀវទេសចរដែលមកទស្សនាអង្គរ។

ក្រៅពីកិច្ចការខាងលើ ក្រុមការងារដែលប្រចាំការតាមប្រាសាទនីមួយៗ ក៏មិនភ្លេចរួមចំណែកថែទាំប្រាសាទនោះដែរ។ ក្រុមការងារបានបង្កើនសកម្មភាពថែទាំ សម្អាតបរិស្ថាន ដកស្មៅ កាត់កូនឈើតូចៗ និងរុក្ខជាតិផ្សេងៗដែលដុះនៅលើប្រាសាទ។ តាមរយៈសកម្មភាពនេះបញ្ជាក់​ឱ្យឃើញថា អាជ្ញាធរជាតិអប្សរា ពិតជាបានយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំ និងលើកតម្លៃប្រាង្គប្រាសាទដែលជាមរតកដូចតាយើងជាប្រចាំ និងគ្រប់កាលៈទេសៈទាំងអស់។

នៅថ្ងៃទី១៥ ខែកក្កដានេះ ក្រុមភ្នាក់ងារទេសចរណ៍ដែលប្រចាំការនៅរួតបាកាណនៃប្រាសាទអង្គរវត្ត បានចូលរួម បោសសម្អាត ដកកូនរុក្ខជាតិតូចៗដែលដុះលើថ្មប្រាសាទ ដុះនៅតាមជណ្តើរ ព្រមទាំងសម្អាត ទំនល់ឈើទល់ទ្រថ្មប្រាសាទជាដើម។ នេះជាការរួមចំណែកមួយក្នុងចំណោមកិច្ចការជាច្រើនទៀត ដែលក្រុមការងារភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាកំពុងធ្វើជាប្រចាំ៕

អត្ថបទ៖ សៀនហួរ

មតិយោបល់
អត្ថបទពេញនិយម