• 2021-07-21 03:32:34
  • ព័ត៌មាន

ឱកាសល្អហើយ! សាកលវិទ្យាល័យដ៏ល្បីមួយនៅចិន ប្រកាសផ្ដល់អាហារូបករណ៍ច្រើនកន្លែងដល់និស្សិតខ្មែរ

  • 2021-07-21 03:32:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងអប់រំ យុវជននិងកីឡា នៅថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១ បានប្រកាសអំពីការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រទៅសិក្សានៅសាកលវិទ្យាល័យ DALI នៃសាធារណរដ្ឋប្រជាមានិតចិន។ សាកលវិទ្យាល័យ DALI នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន​ ១០កន្លែង​ ដល់និស្សិតកម្ពុជាដើម្បីបន្តការសិក្សាសម្រាប់ឆ្នាំសិក្សា ២០២១-២០២២។

និស្សិតដែលមានចំណាប់អារម្មណ៍ អាចចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជននិងកីឡា ដើម្បីទាញយកពាក្យប្រឡងអាហារូបករណ៍ ទៅសិក្សានៅសាកលវិទ្យាល័យ DALI នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន ១០កន្លែង។

ចំពោះការបរិច្ឆេទ ផុតកំណត់ទទួលពាក្យគឺនៅត្រឹម ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។ ចំណែកទីកន្លែងទទួលពាក្យ គឺនៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សានៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ អគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន (ខាងកើតស្ថានីយទូរទស្សន៍អប្សរាប្រហែល៥០ម៉ែត្រ)៕

អត្ថបទ ៖ សង្ហា

មតិយោបល់
អត្ថបទពេញនិយម