/pumsen23/pumsen24/pumsen(26)/pumsen27/pumsen28/610a07fb2a643_1628047320_medium.jpg)
- 2021-08-03 21:11:15
- ព័ត៌មាន
តិចទៀតទៅលេងសៀមរាបកាន់តែសប្បាយ បណ្ដាផ្លូវនានាកំពុងអ៊ុតកៅស៊ូឡើងរលោងស្រិលអស់ហើយ
- 2021-08-03 21:11:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចទៀតទៅលេងសៀមរាបកាន់តែសប្បាយ បណ្ដាផ្លូវនានាកំពុងអ៊ុតកៅស៊ូឡើងរលោងស្រិលអស់ហើយ
ចន្លោះមិនឃើញ
អាជ្ញាធរជាតិអប្សរា កំពុងកែលម្អផ្លូវ នៅក្នុងវង់តូចនៃរមណីយដ្ឋានអង្គរ បច្ចុប្បន្នអាជ្ញាធរជាតិអប្សរាបាននឹងកំពុងជួសជុលកែលម្អផ្លូវថ្នល់ក្នុងរមណីយដ្ឋានអង្គរ ចាប់ពីមុខព្រះលានជល់ដំរី រហូតដល់មុខប្រាសាទបន្ទាយក្តី ដែលមានប្រវែងសរុបចំនួន ៦,៣៦៨ម៉ែត្រ ដោយចែកជា ៣កំណាត់ ដើម្បីធ្វើអោយផ្លូវមានសោភណ្ឌស្អាត និងងាយស្រួលធ្វើចរាចរណ៍ និងទាក់ទាញអ្នកទេសចរណ៍ មកទស្សនាខេត្តសៀមរាប ហើយពេលនោះពួកគេនឹងបានឃើញថា ទីក្រុងសៀមរាប ពិតជាមានផ្លូវស្រស់ស្អាតងាយស្រួលធ្វើដំណើរមិនខានឡើយ។ សង្ឃឹមថាខេត្តសៀមរាបនឹងក្លាយទៅជាខេត្តដែលមានសក្តានុពលទេសចរបន្តទៀត បន្ទាប់ពីកូវីដ ។ នេះដោយយោងតាមការផ្សាយលើទំព័រហ្វេសប៊ុករបស់ឯកឧត្តម ខៀវ កញ្ញរិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
កំណាត់ផ្លូវដែលបានជួសជុសទី១ ចាប់ពីមុខលានជល់ដំរី ទៅដល់ស្ពានប្រាសាទតាកែវ មានប្រវែង២,១២២ ម៉ែត្រ។ កំណាត់ផ្លូវបានជួសជុលទី២ ចាប់ពីស្ពានប្រាសាទតាកែវ ទៅដល់ខាងលិចប្រាសាទតាព្រហ្មប្រវែង ២,១២៣ម៉ែត្រ និងកំណាត់ផ្លូវទី៣ ចាប់ពីខាងលិចប្រាសាទតាព្រហ្ម ទៅដល់មុខប្រាសាទបន្ទាយក្តី មានប្រវែង ២,១២៣ ម៉ែត្រ សរុបមានប្រវែងចំនួន ៦,៣៦៨ម៉ែត្រ។
ផ្លូវនេះជាផ្លូវកៅស៊ូ អ៊ុតបេតុងអេស៊ី ដែលការងារនេះរួមមានការពង្រីកស្មាផ្លូវសងខាង និងមានទំហំ៦ ម៉ែត្រ ហើយជាផ្លូវ មានសំខាន់ខ្លាំងនៅក្នុងរមនីយដ្ឋាន ដែលស្ដារឡើងវិញ ដើម្បីលើកកម្ពស់សោភ័ណភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ។ ផ្លូវដែលបានជួសជុល និងកែលំអនេះ ធ្វើឡើងបានជាងមួយខែមកហើយ ផ្លូវសំខាន់ៗនៅក្នុងរមណីយអង្គរ និងបានល្អប្រសើរទាំងស្រុង នៅចុងឆ្នាំ២០២១ ដើម្បីត្រៀមទទួលភ្ញៀវជាតិ និងអន្ដរជាតិក្រោយបញ្ចប់ជំងឺកូវីដ-១៩ ជាពិសេសសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ឱ្យប្រសើរ៕
ប្រភព៖ឯកឧត្តម ខៀវ កញ្ញរិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន
រក្សាសិទ្ធិជូនម្ចាស់រូបភាព៖ សុវណ្ណា