• 2021-08-10 18:56:22
  • ព័ត៌មាន

អ្នកកំពង់ស្ពឺសូមប្រយ័ត្ន! ប្រកាសរកឃើញមនុស្ស ៤នាក់ឆ្លងវីរុស Delta ជាលើកដំបូង

  • 2021-08-10 18:56:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្តកំពង់ស្ពឺត្រូវបានរកឃើញករណីជាលើកដំបូងមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ប្រភេទ ដែលតា(delta) ចំនួន ០៤ នាក់ហើយ ប៉ុន្តែមិនមែនឆ្លងក្នុងសហគមន៍ទេ ដោយតេស្តរកឃើញអ្នកជំងឺនៅក្នុងមណ្ឌលចត្តាឡីស័ក។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម វី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី១០ ខែសីហាឆ្នាំ២០២១នេះ។

បច្ចុប្បន្នអ្នកជំងឺទាំង ៤ នាក់ខាងលើ ត្រូវបានក្រុមគ្រូពេទ្យដាក់ព្យាបាលនៅដាច់ដោយឡែក នៅមណ្ឌល ព្យាបាលពន្លឺថ្មី។ ជាមួយគ្នានេះ ក្រុមការងារជំនាញថ្នាក់ខេត្ត កំពុងបន្តស្រាវជ្រាវរកអ្នកប៉ះពាល់ ដើម្បីធ្វើសំណាកវត្ថុវិភាគទៅវិទ្យាស្ថានប៉ាស្ទ័រវិភាគរកប្រភេទមេរោគកូវីដ-១៩ បំប្លែងថ្មីតាមបច្ចេកទេសសុខាភិបាលបន្តទៀត។

ពាក់ព័ន្ធករណ៍នេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានក្រើនរំលឹក និងសូមអំពាវនាវយ៉ាងទទូច ដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពង់ស្ពឺ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន និង កែប្រែទម្លាប់នៃការរស់នៅតាមបែបគន្លងថ្មី សម្របតាមបរិបទនៃជំងឺកូវីដ-១៩ សំដៅបង្ការ គ្រប់គ្រង និង កាត់ ខ្សែចម្លងនៃមេរោគកូវីដ-១៩ ជាពិសេសពពួកប្រភេទមេរោគបំប្លែងថ្មីប្រភេទដែលតា(Delta) ដែលកំពុងឆ្លង រាលដាល ក្នុងព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដោយ ៖ ស៊ូ អីន

មតិយោបល់
អត្ថបទពេញនិយម