
- 2021-08-24 21:07:28
- ព័ត៌មាន
អាជ្ញាធរដាក់របាំងការពារសត្វប្រចៀវដែលបំផ្លាញថែវព្រះពាន់ ជាទីតាំងដ៏សក្ការៈមួយនៅប្រាសាទអង្គរវត្ត
- 2021-08-24 21:07:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាជ្ញាធរដាក់របាំងការពារសត្វប្រចៀវដែលបំផ្លាញថែវព្រះពាន់ ជាទីតាំងដ៏សក្ការៈមួយនៅប្រាសាទអង្គរវត្ត
ចន្លោះមិនឃើញ
ថែវព្រះពាន់ ជាទីតាំងដ៏សក្ការៈមួយនៅប្រាសាទអង្គរវត្ត។ ថែវនេះមានសសរច្រើន និងលម្អដោយចម្លាក់ក្បូរក្បាច់ ប៉ុន្តែថ្មប្រាសាទបានរងការខូចខាតដោយបញ្ហាទឹកនោម និងលាមកនៃហ្វូងសត្វប្រចៀវ។ នេះបើយោងតាមការផ្សាយរបស់អាជ្ញាធរជាតិអប្សរា នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ។
យោងតាមប្រភពដដែលបានឲ្យដឹងថា លោក សយ សុភារិន្ទ ជាបុរាណវិទូ ទទួលបន្ទុកកិច្ចការអភិរក្សនៅប្រាសាទអង្គរវត្តបាននិយាយថា ក្រុមការងារកំពុងអនុវត្តគម្រោងដាក់សំណាញ់ការពារសត្វប្រចៀវ កុំឱ្យទុំនៅផ្នែកដំបូលនៃថែវ។ មូលហេតុសំខាន់ដែលសម្រេចឱ្យរៀបចំកិច្ចការនេះឡើងព្រោះទឹកនោម និងលាមកសត្វប្រចៀវ នៅពេលមានសំណើមឬលាយទឹក បានបង្កើតជាតិអំបិល ដែលសារធាតុនេះងាយនឹងធ្វើឲ្យថ្មមានការពុកផុយ។ កន្លងមកអាជ្ញាធរជាតិអប្សរា ធ្លាប់បានរៀបចំបែបនេះនៅកន្លែងផ្សេងហើយ ឃើញថាការបាំងសំណាញ់នេះ មានប្រសិទ្ធភាពខ្ពស់ ក្នុងការទប់ស្កាត់សត្វប្រចៀវមិនឱ្យចូលទុំនៅផ្នែកដំបូលប្រាសាទតទៅទៀត
ថែវព្រះពាន់ ប្រាសាទអង្គរវត្ត ជាថែវដែលមានរាងជើងក្អែក ឬ កាកបាត ដោយមានរូបសំណាក់ពុទ្ធរូបរាប់សិបអង្គ ត្រូវបានប្រជាជនខ្មែរយកមកពីតំបន់ផ្សេងៗ មកតំកល់ទុកទីនេះ ដោយសារសង្រ្គាម និង ចោរកម្ម បានធ្វើឲ្យចំនួនបដិមាមានការថយចុះ ។ បច្ចុប្បន្នគេឃើញសល់បរិមាមួយចំនួន ចំណែកខ្លះទៀតត្រូវបានរក្សាទុកនៅសារមន្ទីជាតិភ្នំពេញ ៕
ប្រភព ៖ អាជ្ញាធរជាតិអប្សរា