
- 2021-09-05 17:49:21
- ព័ត៌មាន
មោទនភាព! ផ្លែឈើផលិតផលកម្ពុជា ៣ប្រភេទបានសម្រុកនាំចេញទៅកាន់ទីផ្សារប្រទេសចិន
- 2021-09-05 17:49:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មោទនភាព! ផ្លែឈើផលិតផលកម្ពុជា ៣ប្រភេទបានសម្រុកនាំចេញទៅកាន់ទីផ្សារប្រទេសចិន
ចន្លោះមិនឃើញ
ស្ថានទូតចិនប្រចាំកម្ពុជាបានបង្ហោះនៅលើផេកហ្វេសប៊ុករបស់ខ្លួន ដោយដកស្រង់តួលេខដែលចេញផ្សាយដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលថ្មីៗនេះ ឱ្យដឹងថា រយៈពេល៨ខែឆ្នាំ ២០២១នេះ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ចំនួនសរុប ១៦.៣ម៉ឺន តោន ដែលមានកំណើន២៥១.០៣% បើធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ហើយក្នុងនោះ បាន នាំចេញទៅកាន់ប្រទេសចិនចំនួន២១១.២តោន។
កម្ពុជាបាននាំចេញផលិតផលស្វាយចំនួនសរុបប្រហែល១.៤ម៉ឺនតោន ដែលមានកំណើន១៩៥.៩៥%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ហើយក្នុងនោះបាន នាំចេញទៅកាន់ប្រទេសចិនចំនួនប្រហែល១.១ម៉ឺនតោន។ កម្ពុជាបាននាំចេញផ្លែចេកមានចំនួនសរុប៣១ម៉ឺនតោន ដែលមានកំណើន៥៦.៧៩%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ហើយក្នុងនោះបាន នាំចេញទៅកាន់ប្រទេសចិនមានចំនួន២៧.២ម៉ឺនតោន។
កម្ពុជាបាននាំចេញស្វាយចន្ទីមានចំនួនរហូតដល់៨៧.៦ម៉ឺនតោន ដែលមានកំណើន ៣៤០%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ហើយក្នុង នោះបាននាំចេញទៅកាន់ប្រទេសចិនចំនួនប្រមាណ៣៦៣៩តោន។ ប្រទេសចិន គឺជាទីផ្សារដ៏សំខាន់សម្រាប់ផលិតផលកសិកម្មជាច្រើនរបស់កម្ពុជា៕