• 2021-09-30 18:00:04
  • ព័ត៌មាន

ព្រះមហាក្សត្រ ផ្លាស់ប្ដូរ ឯកឧត្តម ម៉ៅ ធនិន ពីអភិបាលខេត្តពោធិ៍សាត់ ទៅជាអភិបាលខេត្តកំពត

  • 2021-09-30 18:00:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត ពោធិ៍សាត់ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជាបានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតែង និងផ្ទេរភារកិច្ចពីអភិបាលខេត្តពោធិ៍សាត់ ទៅជាអភិបាលខេត្តកំពត។

ឯកឧត្តម ម៉ៅ ធនិន នឹងត្រូវផ្លាស់ប្ដូរគ្រប់គ្រងខេត្តកំពតជំនួស ឯកឧត្តម ជាវ តាយ ។ ទន្ទឹមនឹងនេះ ឯកឧត្តម ជាវ តាយក៏ត្រូវផ្លាស់ប្ដូរផងដែរ ដោយប្ដូរពីអភិបាលខេត្តកំពត ទៅជាអភិបាលខេត្តពោធិ៍សាត់វិញ។

សូមជំរាបថា យោងតាមព្រះរាជក្រឹត្យ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងថា អភិបាលខេត្តចំនួន ៧ ដែលត្រូវបានតែងតាំង និងផ្លាស់ប្ដូរ រួមមាន៖

ទី១៖ ឯកឧត្តម ម៉ុម សារឿន ពីអភិបាលខេត្តស្ទឹងត្រែង ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ

ទី២៖ ឯកឧត្តម ស្វាយ សំអ៊ាង ពីអភិបាលខេត្តមណណ្ឌលគិរី ទៅជាអភិបាលខេត្តស្ទឹងត្រែង

ទី៣៖ ឯកឧត្តម ថង សាវុន ពីអភិបាលខេត្តរតនគិរី ទៅជាអភិបាលខេត្តមណ្ឌលគិរី

ទី៤៖ ឯកឧត្តម ម៉ៅ ធនិន ពីអភិបាលខេត្តពោធិ៍សាត់ ទៅជាអភិបាលខេត្តកំពត

ទី៥៖ ឯកឧត្តម ជាវ តាយ ពីអភិបាលខេត្តកំពត ទៅជាអភិបាលខេត្តពោធិ៍សាត់

ទី៦៖ ឯកឧត្តម សុខ លូ ពីអភិបាលខេត្តកំពង់ធំ ទៅជាអភិបាលខេត្តបាត់ដំបង

ទី៧៖ ឯកឧត្តម ងួន រតនៈ ពីអភិបាលខេត្តបាត់ដំបង ទៅជាអភិបាលខេត្តកំពង់ធំ

ទី៨៖ ឯកឧត្តម ញ៉ែម សំអឿន ត្រូវបានតែងតាំងជាអភិបាលខេត្តរតនគិរី៕

ព័ត៌មានលំអិតសូមមើល ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រខាងក្រោមនេះ៖

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់
អត្ថបទពេញនិយម