
- 2021-10-13 00:22:05
- ព័ត៌មាន
បរទេសភ្ញាក់ក្រញាង ក្រោយឃើញទិដ្ឋភាពទាំងនេះពីទីក្រុងភ្នំពេញ រីកចម្រើនខ្លាំង អគារខ្ពស់ៗច្រូងច្រាង
- 2021-10-13 00:22:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បរទេសភ្ញាក់ក្រញាង ក្រោយឃើញទិដ្ឋភាពទាំងនេះពីទីក្រុងភ្នំពេញ រីកចម្រើនខ្លាំង អគារខ្ពស់ៗច្រូងច្រាង
ចន្លោះមិនឃើញ
ទីក្រុងភ្នំពេញ បានអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ចាប់តាំងពីមិនទាន់មានអគារខ្ពស់ៗ និងខុនដូទំនើប ប្រែក្លាយជាទីក្រុងមួយសុីវិល័យ អមជាមួយដើមឈើនៅសងខាងផ្លូវតាមដងវិថីមួយចំនួន កាន់តែបន្ថែមសម្រស់ឱ្យកាន់តែស្រស់ស្អាតថែមមួយកម្រិតទៀត។
បើក្រឡេកមើលទៅលើផ្លូវថ្នល់ ក្នុងទីក្រុងភ្នំពេញ មានភាពរលោងស្រិល បង្ករភាពងាយស្រួលឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ។ អគារធំៗ និង ខ្ពស់ៗជាច្រើនបានលេចរូបរាងជាបណ្តើរៗ ដែលនេះសរបញ្ជាក់ឱ្យឃើញពីភាពរីកចម្រើនឥតឈប់ឈរ របស់ទីក្រុងភ្នំពេញ ដែលជារាជធានីនិងបេះដូងនៃប្រទេសកម្ពុជា។
ពិតណាស់ ការកកើតជាលំដាប់នៃសំណង់អគារក្នុងទីក្រុងភ្នំពេញ ជះឥទ្ធិពលដល់ការទាក់ទាញក្រុមហ៊ុន និង វិនិយោគគិន ពីក្រៅប្រទេស ឱ្យបង្វែរការចាប់អារម្មណ៍មកបណ្តាក់ទុនរកសុី នៅក្នុងប្រទេសកម្ពុជា ដែលកំពុងអភិវឌ្ឍន៍ រីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕
ប្រភពរូបភាព ៖ Phan Pheary