• 2021-11-03 21:39:42
  • ព័ត៌មាន

លេចចេញក្រុមថ្មីសុំប្រឡងថ្ងៃដដែល សម្អាងលើហេតុផលធំៗ៤ ឃើញហើយហួសចិត្ត

  • 2021-11-03 21:39:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារយៈពេលថ្មីនេះ បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី ហង់ជួន ណារុន បានប្រកាសពន្យាពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានករណីអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសបុកនៅកម្ពុជាមួយក្រុម នាំគ្នាចែករំលែកបន្តគ្នាពីសិស្សានុសិស្សថ្នាក់ទី១២ មួយក្រុមបានបង្កើតជា ក្រុម (Group តេឡេក្រាមមួយឈ្មោះថា ក្រុមសិស្សានុសិស្សទាមទារប្រឡងថ្ងៃទី០៦/១២/២១) ដែលមានសមាជិកជាច្រើននាក់ចូលរួមផងដែរ ។ នេះបើតាមការបង្ហោះលើទំព័រហ្វេសប៊ុកមួយ ឈ្មោះ រៀនគណិតវិទ្យា នៅថ្ងៃទី០៤ វិច្ឆិកា ២០២១នេះ។

តាមប្រភពដដែលបានឲ្យដឹងទៀតថា ក្នុងនោះគោលដៅនៃការបង្កើតក្រុមនេះឡើង គឺដើម្បីរួមគ្នាបង្កើតជាសារទាមទារមួយ ដោយក្នុងន័យសុំទាមទារមិនឲ្យមានការលើកថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សា ដែលនឹងប្រព្រឹត្តិទៅនាពេលដ៏ខ្លីខាងមុខនេះ ។ ក្នុងនោះដែរក្រុមដែលហ៊ានទាមទារនិងលើកឡើងខាងលើនេះ សម្អាងលើហេតុផលធំៗចំនួន៤របស់ពួកគេគឺ

ទី១. ការចំណាយប្រាក់រៀនបំប៉នចំពោះសិស្សមកពី ខេត្តក៏មានការត្អូញត្អែរ

ទី២. ឆាប់បានចូលសកលរើសមុខជំនាញ និងមានពេលវេលារៀនដើម្បីប្រលងចូលសកលវិទ្យាល័យ ផ្សេងៗ

ទី៣. ពេលបានប្រងមុនឆ្លងឆ្នាំ ពួកយើងអាច មានឱកាសបានដើរកម្សាន្ត ព្រោះយើងឆ្លងកាត់ការឃុំទុកអស់រយៈពេល ពីរឆ្នាំជាងហើយអាចបានបន្ធូរអារម្មណ៍ និងភាពតានតឹងនាពេលបំណាច់ឆ្នាំ

ទី៤. ការពន្យារកាន់តែយូរធ្វើឱ្យសិស្សដែលត្រៀមខ្លួន រួចរាល់ក្តីមិនរួចរាល់ក្តីមានជំងឺបាក់ទឹកចិត្ត ឬស្ត្រេសព្រោះបារម្ភពីភាព មិនជាក់ច្បាស់ពីរនាគតកាល ។

កន្លងមកថ្មីៗនេះ មានករណីបែកធ្លាយសិស្សទី១២ មួយក្រុមដែរ ដោយពួកគេបានបង្កើតគ្រុបដ៏ធំមួយជាងមានគ្នាប្រមាណ ៦ពាន់នាក់ សុំប្រមុខរដ្ឋាភិបាលជាប់បាក់ឌុបអូតូ ដែលមានខ្លឹមសារសារដ៏វែងអន្លាយ ត្រូវបានយុវជនទាំងនោះ នាំគ្នាចម្លងបន្តគ្នា រួចយកទៅ Comment តាមរយៈការបង្ហោះនានារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រទេសកម្ពុជា ដើម្បីឱ្យពួកគេបានជាប់បាក់ឌុបដោយស្វ័យប្រវត្តិ។ ទន្ទឹមនឹងនេះដែរមានមតិមហាជនជាច្រើនបានធ្វើការប្រតិកម្មជាខ្លាំងលើទង្វើសិស្សមួយក្រុមនេះផងដែរ ។ ដោយឡែកស្រាប់តែបន្ទាប់ពីក្រសួងប្រកាសពន្យាពេលនៃការប្រឡងសញ្ញាបត្របាក់ឌុបនេះ ក៏ស្រាប់តែចេញគ្រុបថ្មីមួយទៀត ដោយស្នើសុំមិនឲ្យមានការពន្យាពេលការប្រឡងផងដែរ។

សូមបញ្ជាក់ថា ក្នុងឱកាសឯកឧត្តម រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា អញ្ជើញចុះពិនិត្យទស្សនកិច្ច និងសម្ពោធវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ថ្នាក់បាក់ឌុប) នឹងត្រូវលើកពេលទៅប្រឡងនៅដើមឆ្នាំ២០២២វិញ ដើម្បីអោយសិស្សថ្នាក់ទី១២ មានពេលត្រៀមបានច្រើនជាងមុន បន្ទាប់ពីក្រសួងទើបប្រកាសបើកដំណើរការសិក្សាគ្រប់កម្រិតឡើងវិញក្នុងគន្លងប្រក្រតីភាពថ្មី និងស្របពេលកម្ពុជាប្រកាសបើកប្រទេសពេញលេញផងដែរ ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់
អត្ថបទពេញនិយម