• 2021-11-10 02:30:48
  • ព័ត៌មាន

សូមជ្រាប! ក្រសួងហាមមិនឲ្យមានការសង់រោងពិធី នៅលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវដាច់ខាត

  • 2021-11-10 02:30:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្លឹមសារក្នុងចំនុចទី២ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ស្ដីពីការរៀបចំទីតាំងពិធី ក្នុងនោះក្រសួងតម្រូវឲ្យម្ចាស់ពិធីទាំងអស់បំពេញទៅតាម ដោយតម្រូវឲ្យទីតាំងនៃពិធីត្រូវបើកចំហទ្វារនិងបង្អួច ដើម្បីឱ្យខ្យល់និងពន្លឺចេញចូលបានគ្រប់គ្រាន់ និងគួរចៀសវាង ការប្រើប្រាស់ម៉ាស៊ីនត្រជាក់ ហើយម្ចាស់ពិធីត្រូវបានលើកទឹកចិត្តឱ្យរៀបចំពិធីក្នុងរោងនៅបរិវេណក្រៅគេហដ្ឋាន និងនៅទីតាំងបើក ចំហទូលាយផ្សេងៗទៀត ដូចជា ហាង ភោជនីយដ្ឋាន មជ្ឈមណ្ឌល ឬទីកន្លែងសមរម្យនានា។ ពិសេសជាងនេះទៀតគឺ ការសង់រោងពិធីនៅលើចិញ្ចើមផ្លូវ និង/ឬនៅលើទ្រូងផ្លូវ ត្រូវបានហាមឃាត់ដាច់ខាត។

ក្រសួងបញ្ជាក់ថា នៅលើចិញ្ចើមផ្លូវ និង/ឬនៅលើទ្រូងផ្លូវ ត្រូវបានហាមឃាត់ដាច់ខាតមិនឲ្យរៀបចំពិធី ដើម្បីចូលរួមចំណែកអនុវត្តវិធានការ «៣ការពារ ៣កុំ» សំដៅបង្ការហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ និងបានប៉ះពាល់ធ្ងន់ធ្ងរផងដែរដល់សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងបណ្ដាលឲ្យកកស្ទះចរាចរណ៍ផ្សេងៗ។

ទន្ទឹមនេះដែរ ក្រសួងបានលើកឡើងថា ការរៀបចំដូចនេះដើម្បីចូលរួមចំណែកដល់ការបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ ដោយផ្សារភ្ជាប់ជាមួយ នឹងការអនុវត្តវិធានការ «៣ការពារ ៣កុំ» សំដៅបង្ការហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ក្រសួងវប្បធម៌និងវិចិត្រ សិល្បៈ សហការជាមួយក្រសួងសុខាភិបាល បានរៀបចំឡើងនូវនីតិវិធីប្រតិបត្តិស្តង់ដា(SOP) ក្នុងគោលបំណង រក្សាសុវត្ថិភាពពីការឆ្លងជំងឺកូវីដ-១៩ នៅពេលរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណ៍នានា នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់
អត្ថបទពេញនិយម