/61a72fc6ac04d_1638346680_medium.jpg)
- 2021-12-02 00:49:39
- ព័ត៌មាន
ច្បាប់នៃហិរញ្ញវត្ថុបួនយ៉ាង ដែលអ្នកគួរតែដឹង មិនអ៊ីចឹងទេ អ្នកនឹងក្រពេញមួយជីវិត
- 2021-12-02 00:49:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្បាប់នៃហិរញ្ញវត្ថុបួនយ៉ាង ដែលអ្នកគួរតែដឹង មិនអ៊ីចឹងទេ អ្នកនឹងក្រពេញមួយជីវិត
ចន្លោះមិនឃើញ
នៅក្នុងជីវភាពប្រចាំថ្ងៃរបស់មនុស្សយើងតែងតែត្រូវការប្រើប្រាស់ចាយវាយជារឿងធម្មតា តែរាល់ការចំណាយទាំងនោះក៏ត្រូវមានដែនកំណត់និងការយល់ដឹងផ្នែកហិរញ្ញវត្ថុផងដែរ ទាំងនេះជាច្បាប់នៃហិរញ្ញវត្ថុបួនយ៉ាង ដែលអ្នកគួរតែដឹង ប្រសិនបើមិនចង់ឲ្យជីវិតរបស់អ្នកមិនដុនដាបទៅថ្ងៃអនាគត៖
១. កុំចាយវាយច្រើនជាងចំណូល
ខ្ញុំដឹងថាអ្នកត្រូវទិញរបស់របរប្រើប្រាស់ ការចាយវាយទូទៅ ជាច្រើនដែលចាំបាច់ខានមិនបាន អ្នកត្រូវតែចាយ អ្នកត្រូវតែទិញ តែអ្នកត្រូវមានដែនកំណត់នៃការចាយវាយ មិនចេះតែចាយវាយ ទិញហូរហែនោះឡើយ ។ យើងត្រូវមើលពីចំណូលរបស់យើងផង ថាគួរចាយបែបណាទើប វាសមរម្យ ជាមួយចំណូលរបស់យើង ។
មានអ្នកខ្លះទៀតចំណូលតិចទេ តែបែរជា ទៅបង់រំលស់ ម៉ូតូ បង់រំលស់ឡាន ជាសម្ភារ:និយមឡូយឆាយទៅវិញ អ្នកដែលធ្វើបែបនេះ គ្មាននរណាសរសើរនោះឡើយ មានតែគេថាល្ងង់ទៅវិញទេ ។អ្នកខ្លះក៏ទិញរបស់របរប្រើប្រាស់ជាហូរហែ មិនចេះគិត រហូតធ្លាក់ខ្លួនទៅជំពាក់បំណុលគេជុំទិស ដូច្នេះការចាយវាយជារឿងសំខាន់ណាស់ដែលអ្នកគួរតែរៀនស្វែងយល់។
២. កុំសាងបំណុលដើម្បីអួតអ្នកដទៃ
ការទិញបំណុលដើម្បីអួតដទៃមិនមែនជារឿងល្អទេ អ្នកមានគេជាមនុស្សដែលរកចំណូលបានច្រើន ហើយពួកគេទិញរបស់ឡូយឆាយ ជិះ ប្រើប្រាស់ជារឿង ធម្មតាសម្រាប់ពួកគេ តែយើងជាអ្នកដែលមានចំណូលមធ្យម ឬមានចំណូលតិចតួច អ្នកចង់ទៅធ្វើដូច គេម្តេចនឹងកើត ។មានអ្នកខ្លះ ទៀត ទៅបង់រំលស់ឡាន ម៉ូតូ ថ្លៃៗ ដើម្បីយកទៅអួត មិត្តភកិ្ត អ្នកជិតខាង ឲ្យមើលមកស៊ីវិល័យ ។ការដែលអ្នកធ្វើបែបនេះមិនត្រឹមត្រូវទេ អ្នកគួរតែខំសន្សំ រកស៊ីវិញល្អជាង សឹមមានចំណូលគ្រាន់បើ អាចទិញរបស់ទាំងនោះប្រើបានចាំទិញ មិនមែនធ្វើតាមគេនោះទេ។
៣. ទិញអីវ៉ាន់ដែលមានតម្លៃចុះមកជារឿយៗតម្លៃមិនថេរ មិនចំណេញពេលទិញរួច
ត្រង់នេះមានន័យថា អ្នកទៅទិញអីវ៉ាន់ដែលមិនបានប្រយោជន៍ ពោលគឺវាចុះ ថ្លៃរហូតជារៀងរាល់ខែ រាល់ឆ្នាំ ចុះៗរហូត មិនមានប្រយោជន៍អ្វីសម្រាប់អ្នកនៅពេលដែលអ្នកទិញ។ ពេលទិញហើយវាអត់បានផលល្អមកវិញនាពេលអនាគត នៅពេលដែលអ្នកប្រើប្រាស់វាហើយតម្លៃគឺចុះអស់តែម្តង អ្នកចង់ទៅលក់វិញក៏មិនបានពាក់កណ្តាលតម្លៃដើមដែលអ្នកទិញផង។ ដូច្នេះអ្នកគួរតែទិញអ្វីដែលមានប្រយោជន៍សម្រាប់ ដែលអាចនឹងមានតម្លៃថ្លៃនាពេលអនាគត ដូចជាផ្ទះ ដីធ្លីជាដើម ជៀសវាង ការទិញសម្ភារ:និយម ជ្រុលពេក ជាពិសេស ពួកតិចណូឡូជី ចុះតម្លៃរហូតតែម្តង។ ថ្ងៃនេះ អ្នកមានលុយ អ្នកអាច ក្រនៅថ្ងៃក្រោយក៏ថាបាន ប្រសិនបើអ្នកមិនចេះគ្រប់គ្រង លុយ។
៤. អ្នកត្រូវប្រាកដចិត្តថាការចេញលុយបណ្តាក់ទុនរបស់អ្នកត្រូវផ្តល់ផលមកវិញ
នៅក្នុងចំណុចនេះគឺសំដៅទៅលើ ការយកលុយរបស់អ្នកទៅប្រើប្រាស់ ប្រសិនបើវាគ្មានបានផលអ្វីមកវិញទេ កុំចំណាយទៅលើវាច្រើនពេក ចូរបណ្តាក់ទុន ទិញរបស់របស់ណាដែលមានគុណប្រយោជន៍ដល់អ្នក នៅពេលដែលទិញវាហើយ វាទទួលបានផលមកវិញតាមការប្រើប្រាស់វា ហើយកុំចាយទៅលើរឿងអត់ប្រយោជន៍ ចាយលុយទៅលើរបស់ដែលគ្មានបានផលអ្វីមកអ្នកវិញ។។