
- 2021-12-06 19:38:34
- ព័ត៌មាន
ឧស្សាហ៍ងូតទឹកផង! ពីថ្ងៃនេះទៅនឹងធ្លាក់ខ្យល់ត្រជាក់ដល់ជាង១០អង្សារសេ
- 2021-12-06 19:38:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឧស្សាហ៍ងូតទឹកផង! ពីថ្ងៃនេះទៅនឹងធ្លាក់ខ្យល់ត្រជាក់ដល់ជាង១០អង្សារសេ
ចន្លោះមិនឃើញ
ខ្យល់មូសុងឦសានចាប់ផ្ដើមបង្កើនឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ហើយនៅដើមខែធ្នូនេះ នឹងចាប់ចុះត្រជាក់ជាពិសេសគឺតំបន់ខ្ពង់រាបចាប់ផ្ដើមត្រជាក់ជាងគេ ។ ព្រះរាជាណាចក្រកម្ពុជាបន្តទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនជាមួយនឹងខ្យល់មូសុង ឦសានបក់ពីមធ្យមទៅបង្គួរ ដែលធ្វើឲ្យអាកាសធាតុធ្លាក់ខ្យល់ត្រជាក់រហូតដល់ជាង១០សង្សារសេ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម បានប្រកាសនៅថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២១នេះ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖
សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ ºC
សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ C
២. បណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
សីតុណ្ហភាពអប្បបរមា មានពី ១៧-២០ °C
សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C
សម្រាប់ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាព អប្បបរមា នៅក្នុង រង្វង់ ១៧°C ។
៣. តំបន់មាត់សមុទ្រ ៖
សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ ºC ៕