/61b71c1f6565d_1639390200_medium.jpg)
- 2021-12-13 03:25:14
- ព័ត៌មាន
ធ្លាប់ឮបទចម្រៀង «ស្រណោះសត្វត្រយ៉ង» មិនដែលឃើញរូបរាង នេះហើយសត្វត្រយ៉ងជាពូជដ៏កម្របំផុតនៅកម្ពុជា
- 2021-12-13 03:25:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់ឮបទចម្រៀង «ស្រណោះសត្វត្រយ៉ង» មិនដែលឃើញរូបរាង នេះហើយសត្វត្រយ៉ងជាពូជដ៏កម្របំផុតនៅកម្ពុជា
ចន្លោះមិនឃើញ
ត្រយងចង្កំកស គឺជាអំប្បូរសត្វស្លាបត្រយងមួយដែលត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វជិតផុតពូជបំផុតនៅក្នុងបញ្ជីក្រហមIUCN។ សត្វប្រភេទនេះមានដើមកំណើតនៅតំបន់មួយចំនួននៃភូមិភាគអាស៊ីអាគ្នេយ៍។ ចំនួនប្រជាសាស្រ្តប្រភេទសត្វនេះបានធ្លាក់ចុះយ៉ាងខ្លាំងនៅចុងសតវត្សទី២០។ សព្វថ្ងៃនេះ ចំនួនប្រជាសាស្ត្រសត្វត្រយងចង្កំកសទូទាំងពិភពលោកត្រូវបានប៉ាន់ស្មានថាមានប្រមាណជាង១០០០ក្បាប៉ុណ្ណោះ ដែលក្នុងនោះមានប្រមាណជាង៦៧០ក្បាលជាសត្វពេញវ័យ។
មកដល់ពេលនេះ ប្រទេសកម្ពុជាបានផ្តល់ទីជម្រកដ៏រឹងមាំសម្រាប់សត្វត្រយងចង្កំកស ដោយសារប្រទេសកម្ពុជាមានវត្តមានសត្វប្រភេទនេះច្រើនជាងគេនៅទូទាំងពិភពលោក។ សត្វត្រយងចង្កំកសដែលរស់នៅក្នុងប្រទេសកម្ពុជា មានវត្តមាននៅដែនជម្រកសត្វព្រៃសៀមប៉ាង ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែនជម្រកសត្វព្រៃលំផាត់ តំបន់ទេសភាពវាលទំនាបខាងកើត និងតាមបណ្តោយដងទន្លេមេគង្គនៃដែនជម្រកសត្វព្រៃសំបូរ។ ទោះជាយ៉ាងណាក៏ដោយក៏មានកត្តាគំរាមកំហែងមួយចំនួនដូចជា៖ ការបាត់បង់ទីជម្រក ការកាប់ដើមឈើដែលពួកវាកាច់សម្បុកនិងទ្រនំ ការបំពុលប្រភពទឹក និងការរំខានដោយសកម្មភាពមនុស្ស។
នៅឆ្នាំ២០២១នេះ ក្រសួងបរិស្ថានបានសហការជាមួយនឹងអង្គការជាដៃគូបានសហការគ្នាក្នុងការធ្វើជំរឿងសត្វត្រយងចង្កំកសនៅតំបន់សំខាន់ៗទូទាំងប្រទេសកម្ពុជាដោយបានធ្វើជំរឿន ចំនួនបួនខែ ចាប់ពីខែកក្កដា ដល់ខែតុលា ក្នុងរដូវវស្សាដែលទទួលបានលទ្ធផលចំនួនដល់ទៅ ៧៥៤ក្បាល នៅខែសីហា។ នេះគឺជាសញ្ញាវិជ្ជមាន និងបង្ហាញពីការកើនឡើងបន្តិចម្តងៗនៃចំនួនប្រភេទសត្វដែលជិតផុតពូជមួយនេះ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន អង្គការដៃគូ និងអ្នកពាក់ព័ន្ធដែលសហការនិងចូលរួម ការងារអភិរក្សសត្វស្លាបប្រភេទនេះ។ នេះបើតាមការផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការណ៍របស់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន នាថ្ងៃទី១៣ ធ្នូ ២០២១នេះ។
តាមប្រភពដដែលបានឲ្យដឹងទៀតថា ប្រទេសកម្ពុជាគឺជាក្តីសង្ឃឹមចុងក្រោយ សម្រាប់ការអភិរក្សសត្វត្រយងចង្កំកសកុំឱ្យផុតពូជពីសកលលោក។ ជំរឿនឆ្នាំ២០២១ បង្ហាញពីសេចក្តីសង្ឃឹមនៃការអភិរក្សទៅថ្ងៃអនាគត ប៉ុន្តែសត្វស្លាបនេះទាមទារឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀតពីគ្រប់ភាគីពាក់ព័ន្ធ ហើយ ការបង្កើតក្រុមការងារអភិរក្សសត្វត្រយងកម្ពុជា គឺជាគំរូដ៏ល្អនៃការអនុវត្តវិធីសាស្រ្តរួមតែមួយក្នុងការអភិរក្សសត្វត្រយងចង្គំកស។ តាមរយៈការប្រមូលគោលគិត ចែករំលែកចំណេះដឹង និងទស្សនៈវិស័យរបស់អ្នកជំនាញពីគ្រប់ភាគីពាក់ព័ន្ធ យើងអាចធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រង និងអភិរក្សទីជម្រកធម្មជាតិ និងនៅមណ្ឌលសង្រ្គោះ។ មានតែធ្វើការរួមគ្នាទេដែលអាចជួយសង្គ្រោះសត្វប្រភេទនេះមិនឱ្យផុតពូជបាន»៕
ប្រភព៖ ហ្វេសប៊ុកផេក ឯកឧត្តម នេត្រ ភក្រ្