• 2021-12-13 19:45:00
  • ព័ត៌មាន

ផ្ដាំប្រាប់បន្តផង! ពីស្អែកនេះ ដល់ចុងខែធ្នូ កម្ពុជានឹងមានព្យុះមួយចុះត្រជាក់ខ្លាំងដល់ជាង១០អង្សា

  • 2021-12-13 19:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីបម្រែបម្រួលអាកាសធាតុនៅកម្ពុជាចាប់ពីថ្ងៃទី ១៥-២២ ខែធ្នូ ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពលសម្ពាធទាបខ្សោយ ទ្រនុងសម្ពាធខ្ពស់ពីជើង (ចិន) និងខ្យល់មូសុងឦសាន អាកាសធាតុអាចនឹងចុះត្រជាក់ខ្លាំងដល់១៧អង្សា ។

តាមសេចក្ដីប្រកាសបានបញ្ជាក់ថា នៅល្ងាចថ្ងៃទី១៣ ខែធ្នូ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិកបានកើតឡើងនូវព្យុះទី២២ ឈ្មោះ រ៉យ (RAI) ដែលអាចមានដំណើរឆ្លងកាត់ប្រទេសហ្វីលីពីនចូលក្នុងសមុទ្រចិនខាងត្បូង ។ ក្នុងអំឡុងថ្ងៃទី១៩-២១ ជាហេតុក្នុងសប្ដាហ៍ខាងមុខ ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពលសម្ពាធទាបខ្សោយ ទ្រនុងសម្ពាធខ្ពស់ពីជើង (ចិន) និងខ្យល់មូសុងឦសាន ។ ទន្ទឹមនេះនៅ ខែធ្នូ ព្យុះនេះមានទិសដៅតម្រង់ទៅប្រទេសវៀតណាម ក្បែរឆ្នេររួចងាកចេញមកក្បែរកោះហាយណាំ វិញដោយបន្តដំណើរឡើងទៅលើក្នុងសមុទ្រដែលឥទ្ធិពលក៏ថមថយជាបន្តបន្ទាប់ផងដែរ ។ លុះនេះ មានឥទ្ធិពលបន្តិចបន្តួចមកលើតំបន់ខ្ពង់រាបភាគឦសានប្រទេសកម្ពុជា ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖

  • សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ ºC

  • សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ ºC

  • ដោយឡែក នៅថ្ងៃទី២០-២១ ខែធ្នូ អាកាសធាតុចាប់ចុះត្រជាក់ ដោយសីតុណ្ហភាពអប្បបរមា មាន ពី១៧-១៩ °C និងអតិបរមា មានពី២៥-២៧ ០C ។

២. បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖

  • សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ ១C - សីតុណ្ហភាពអតិបរមា មានព៌ ៣៣-៣៦ °C

  • នៅថ្ងៃទី១៩ ខែធ្នូ អាចមានពពកច្រើន, មានភ្លៀងខ្សោយ និងខ្យល់ខ្លាំង ។

  • ដោយឡែក នៅថ្ងៃទី២០-២១ ខែធ្នូ អាកាសធាតុចាប់ចុះត្រជាក់ ដោយសីតុណ្ហភាពអប្បបរមា មាន ពី១៦-១៨ ºC និងអតិបរមា មានពី២៥-២៧ •C ។

៣. តំបន់មាត់សមុទ្រ ៖

  • សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ ១ ºC

  • សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C

  • ដោយឡែក នៅថ្ងៃទី២០-២១ ខែធ្នូ អាកាសធាតុចាប់ចុះត្រជាក់ ដោយសីតុណ្ហភាពអប្បបរមា មាន

ពី១៩-២១ °C និងអតិបរមា មានពី២៧-២៩ ºC ។

អាស័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៍មាននិង យកចិត្តទុកដាក់ខ្ពស់ចំពោះការប្រែប្រួលយ៉ាងឆាប់រហ័សនៃស្ថានភាពអាកាសធាតុនេះ ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់
អត្ថបទពេញនិយម