• 2021-12-20 18:01:00
  • ព័ត៌មាន

នេះ​ហើយ​ប្រទេសទាំងបីនៅទ្វីបអឺរ៉ុប ដែល​មានអត្រាអ្នកឆ្លង និងស្លាប់ច្រើនជាងគេ អូមីក្រុងក៏កំពុងវាយលុក!

  • 2021-12-20 18:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចក្រភពអង់គ្លេស រុស្សី និង ប្រទេសបារាំង គឺជាប្រទេសដែលមានអត្រាអ្នកឆ្លងនិងស្លាប់ដោយសារតែជំងឺកូវីដ១៩ច្រើនជាងគេនៅក្នុងបណ្តាប្រទេសនៃទ្វីបអ៉ឺរ៉ុប បើគិតចាប់តាំងពីមានការផ្ទុះរីករាលដាល រហូតមកដល់ពេលបច្ចុប្បន្ន ជាពិសេសគឺចក្រភពអង់គ្លេសតែម្តងដែលកំពុងតែប្រឈមជាមួយនឹងការវាយលុយរបស់វីរុសបំប្លែងខ្លួនថ្មីអូមីក្រុងដល់ទៅ៣៧,១០១ករណីកាលពីថ្ងៃម្សិលមិញ ។នេះបើយោងតាមទិន្នន័យពីគេហទំព័រ វើលអូមេតធឺ(Worldometer) ដែលជាគេហទំព័រអន្តរជាតិកត់ត្រានូវទិន្នន័យអ្នកឆ្លងជំងឺកូវីដ១៩ គិតត្រឹមម៉ោង៤ល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១។

ចក្រភពអង់គ្លេស គឺជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារតែជំងឺកូវីដ១៩ច្រើនបំផុតនៅក្នុងបណ្តាប្រទេសនៃទ្វីបអឺរ៉ុប រហូតមកដល់ពេលនេះចក្រភពអង់គ្លេស មានអ្នកឆ្លងរហូតទៅដល់ ១១,៣៦១,៣៨៧នាក់ ជាសះស្បើយចំនួន៩,៧៨៣,៣៥៥នាក់ ខណ: ដែលអ្នកស្លាប់ចំនួនដល់ទៅ ១៤៧,២១៨ នាក់។

បន្ទាប់មកគឺប្រទេស រុស្សីដែលជាប្រទេស ដែលមានអ្នកឆ្លងច្រើនជាងគេ បន្ទាប់ពី ចក្រភពអង់គ្លេស ។មកដល់ពេលនេះ ប្រទេស រុស្សី មានអ្នកឆ្លងបានកើនឡើងដល់ចំនួន ១០,២១៤,៧៩០នាក់ ជាសះស្បើយចំនួន៨,៩៨៤,៩២១នាក់ និងអ្នកស្លាប់ចំនួនដល់ទៅ២៩៧,២០៣នាក់។

ចំណែកប្រទេសបារាំងវិញ ក៏មានអ្នកឆ្លងមានចំនួនច្រើនករណីផងដែរនៅ ទ្វីបអ៉ឺរ៉ុប បន្ទាប់ពីប្រទេស រុស្សី។មកដល់ពេលនេះបារាំង មានអ្នកឆ្លងបានកើនឡើងដល់ចំនួន៨,៦២៥,៨៤៩នាក់ ជាសះស្បើយចំនួន៧,៥០៦,៨៣៤នាក់ ខណ: ដែលអ្នកស្លាប់ចំនួនដល់ទៅ ១២១,៤៩៣នាក់។។

ប្រភព៖ worldometer អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់
អត្ថបទពេញនិយម