/61c14d566cedd_1640058180_medium.jpg)
- 2021-12-20 20:50:00
- ព័ត៌មាន
សូមជ្រាប! ផ្អាកធ្វើដំណើរលើផ្លូវព្រះនរោត្តម ខណ្ឌដូនពេញនៅថ្ងៃទី២៣តទៅ
- 2021-12-20 20:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សូមជ្រាប! ផ្អាកធ្វើដំណើរលើផ្លូវព្រះនរោត្តម ខណ្ឌដូនពេញនៅថ្ងៃទី២៣តទៅ
ចន្លោះមិនឃើញ
រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសស្ដីពីការ បញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន លើមហាវិថីព្រះនរោត្តម ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ចាប់ នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។
នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៦:០០នាទីព្រឹក អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជានឹងរៀបចំពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលមានទីតាំងស្ថិតនៅអគារលេខ៦-៨ មហាវិថីព្រះនរោត្តម ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ចៀស ចរាចរចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់មហាវិថីព្រះនរោត្តម (ចាប់ពីផ្លូវលេខ១១០ កែងមហាវិថី ព្រះនរោត្តម ដល់ផ្លូវលេខ១៣០ កែងមហាវិថីព្រះនរោត្តម) និងផ្លូវលេខ១១៨ (ចាប់ពីផ្លូវលេខ៥១ ដល់ផ្លូវ លេខ១៩) និងផ្លូវលេខ១២៦ (ចាប់ពីផ្លូវលេខ៥១ ដល់មហាវិថីព្រះនរោត្តម) នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ចាប់ពីម៉ោង ០៥:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀស ការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើ តាមកាលបរិច្ឆេទដូចបានជម្រាបជូនដោយអនុគ្រោះ។ ផុតរយៈពេល ហាមឃាត់បណ្ដោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ ៕