
- 2021-12-21 19:24:40
- ព័ត៌មាន
អូមីក្រូវាយលុកពេក! ថៃប្រកាសឈប់ទទួលភ្ញៀវទេសចរថ្មីជាបណ្តោះអាសន្ន ខណ:ថៃ្ងនេះឆ្លងជាងពីរពាន់នាក់
- 2021-12-21 19:24:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អូមីក្រូវាយលុកពេក! ថៃប្រកាសឈប់ទទួលភ្ញៀវទេសចរថ្មីជាបណ្តោះអាសន្ន ខណ:ថៃ្ងនេះឆ្លងជាងពីរពាន់នាក់
ចន្លោះមិនឃើញ
ប្រទេសថៃបានប្រកាសឈប់ទទួលភ្ញៀវទេសចរថ្មីចូលក្នុងប្រទេសរបស់ខ្លួនជាបន្តដោយសារតែវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីអូមីក្រុងវាយលុកខ្លាំងពេក ខណ:ដែលព្រឹកថ្ងៃនេះក៏បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី សរុបមាន ចំនួន "២,៥៣២" នាក់ និងស្លាប់ ចំនួន៣១នាក់ បន្ថែមទៀត នៅក្នុងថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២១ ។ នេះបើយោងទៅតាមការចេញផ្សាយដោយទីភ្ញាក់ងារសារពត៌មាន Thai PBS News។
អត្រាអ្នកឆ្លងជំងឺកូវីដ១៩នៅប្រទេសថៃតែបន្តកើនឡើងជាលំដាប់ហាក់មិនទាន់មានការថមថយសោះនៅឡើយ ជាពិសេសវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីអូមីក្រុង កំពុងតែវាយលុយឆ្លងទាំងក្នុងនិងពីក្រៅប្រទេសជាបន្តបន្ទាប់ដែលធ្វើអោយលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អ៊ូចា ប្រកាសផ្អាកទទួលភ្ញៀសទេចរចំណូលថ្មីឲ្យចូលប្រទេស ជាពិសេសគឺរំសាយចោលនូវកម្មវិធី Test & Go នៃការទទួលភ្ញៀវទេសចរ។យ៉ាងណាមិញភ្ញៀវទេសចរដែលបានចុះឈ្មោះចូលមកក្នុងប្រទេសថៃរួចហើយ ប្រមាណ២០០,០០០នាក់នោះ ពេលនេះចូលមកប្រទេសថៃបានជាង១០០,០០០នាក់ហើយ នៅសល់ ប្រមាណ៩០,០០០នាក់ទៀត ដែលនឹងត្រូវចូលមកប្រទេសថៃ ខាងក្រសួងសុខាភិបាលថៃនឹងពិនិត្យយ៉ាងតឹងរឹងមិនដូចពេលមុនទៀតនោះឡើយ។
សូមជម្រាបថាប្រទេសថៃមានអ្នកឆ្លងនិងស្លាប់ដោយសារតែកូវីដ១៩ជារៀងរាល់ថ្ងៃ ដោយរហូតមកដល់ពេលនេះប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩សរុប រហូតទៅដល់២,១៧០,១៩៨នាក់ ជាសះស្បើយពីជំងឺមានចំនួន ២,១១១,៩៦២នាក់ កំពុងសម្រាកព្យាបាលជំងឺមានចំនួន៣៨,២០២នាក់ ខណ:អ្នកដែលបានបាត់បង់ជីវិតដោយសារតែជំងឺកូវីដ១៩មានរហូតទៅដល់២១,៤៦៩នាក់ឯណោះ។