/61cd3a5591cc4_1640839740_medium.jpg)
- 2021-12-29 21:53:47
- ព័ត៌មាន
ត្រូវដឹង! បុគ្គលក្នុងបញ្ញត្តិក្រសួងអប់រំទើបចេញមុននេះ គ្មានសិទ្ធិយកទូរស័ព្ទចូលមណ្ឌលកំណែដាច់ខាត
- 2021-12-29 21:53:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រូវដឹង! បុគ្គលក្នុងបញ្ញត្តិក្រសួងអប់រំទើបចេញមុននេះ គ្មានសិទ្ធិយកទូរស័ព្ទចូលមណ្ឌលកំណែដាច់ខាត
ចន្លោះមិនឃើញ
ក្រសួងអប់រំ បាន និងកំពុងដំណើរការកំណែលើវិញ្ញាសារប្រឡងរបស់បេក្ខជនបាក់ឌុប ខណៈសម័យប្រឡងទើបបញ្ចប់កាលពីដើមសប្ដាហ៍នេះ។ ដូច្នោះហើយ ដើម្បីធានាសុក្រិតភាពក្នុងការធ្វើកំណែ ក្រសួងបានចេញតារាងបទបញ្ញត្តិក្នុងការប្រើប្រាស់ទូរស័ព្ទចល័តលើបុគ្គលអាទិភាពមួយចំនួន។
តាមបទបញ្ញតិ្តរបស់ក្រសួងអប់រំ យុវជន និងកីឡា ទើបចេញមុននេះ បានបញ្ជាក់ច្បាស់ៗនូវក្រុមមនុស្សដែលមិនអាចប្រើប្រាស់ទូរស័ព្ទដៃបានទាល់តែសោះអំឡុងពេលធ្វើកំណែវិញ្ញាសាររបស់បេក្ខជន។ ក្រុមមនុស្សនេះមាន៖
១.អនុប្រធានគណៈមេប្រយោគមណ្ឌលកំណែ ២.គណៈកម្មការកណ្ដាលមណ្ឌលកំណែ ៣.គណៈកម្មការក្រុមមុខវិជ្ជា ៤.គណៈកម្មការបែងចែកសន្លឹកកិច្ចការ ៥.គណៈកម្មការត្រួតពិនិត្យបច្ចេកទេសកំណែ ៦.អនុប្រធាន និងសមាជិកគណៈកម្មការអប្បមាទមណ្ឌលកំណែ ៧.គណៈកម្មការផលិត ប្ដូសន្លឹក MCS និងផ្គត់ផ្គង់សម្ភារៈ ៨.គណៈកម្មការប្រចាំមណ្ឌលកំណែ ៩.សមាជិកសន្តិសុខ ១០.គណៈកម្មការកំណែ
បុគ្គលក្នុងក្រុមខាងលើ គឺមិនអនុញ្ញាតិឲ្យយកចូល និងប្រើប្រាស់ទូរស័ព្ទដៃឡើយ។ ប៉ុន្តែជាមួយគ្នា ក្រុមមនុស្សដែលមានសិទ្ធិនាំចូល និងប្រើប្រាស់ ក៏ត្រូវបានបញ្ជាក់ដែរ ក្នុងនោះមាន៖
១.គណៈមេប្រយោគទូទាំងប្រទេសកំណែ ២.មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ៣.ប្រធានគណៈមេប្រយោគមណ្ឌលកំណែ ៤.ប្រធានគណៈកម្មការអប្បមាទមណ្ឌលកំណែ ៥.ប្រធានសន្តិសុខប្រចាំមណ្ឌល