• 2022-01-05 01:33:18
  • ព័ត៌មាន

"ប្រាថ្នា​កុំ​ឲ្យ​ជួប​ស្រី​ក្បត់" បែរ​មក​ជួបសមត្ថកិច្ចវិញ ឃាត់​ខ្លួន​មួយ​បាត់ហើយ!

  • 2022-01-05 01:33:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរសម្នាក់ដែលបានមានមុខរបរបើករ៉ឺម៉កកង់បីឥណ្ឌា ត្រូវ​បាន​សមត្ថកិច្ច​បាន​ធ្វើ​ការ​ឃាត់​ខ្លួន ដោយ​ផ្នែក​លើេហតុផល អ្នកបើកបររូបនេះ បើក​បរ​កង់​បីមាន បំពាក់ភ្លើងអំពូល ពណ៌ចម្រុះឆើតឆាយពាសពេញដងផ្លូវ បង្ករឲ្យមានផលវិបាក ចាំងភ្នែក ដល់បងប្អូនប្រជាពលរដ្ឋដែលលោកធ្វើដំណើរនៅតាមទីសាធារណ:។

តាម​ការ​ជូន​ដំណឹង​របស់ទំព័រ​ស្នងការរាជធានីភ្នំពេញ ការ​ឃាត់​ខ្លួន ក៏​ដោយ​កង់បីរបស់​អ្នក​បើក​បររូប​នេះ មាន​បិទសរសេរអក្សរមិនត្រឹមត្រូវថា ប្រាថ្នាកុំឲ្យជួបស្រីក្បត់។ ដូច្នេះ​ហើយ រូប​គេ ត្រូវបានសមត្ថកិច្ចនៃប៉ុស្តិ៍នគរបាលរដ្ឋបាល កាកាបទី២ បានធ្វើការឃាត់ខ្លួន។

ក្រោយពីបានឃាត់ខ្លួនម្ចាស់រ៉ឺម៉កកង់បីឥណ្ឌាទុករួចមក សមត្ថកិច្ចប៉ុស្តិ៍នគរបាល បានធ្វើការដើម្បីដកហូតភ្លើងពណ៌ និងអក្សរទាំងអស់នោះចេញ ហើយបានធ្វើការអប់រំណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះជាបន្តទៀត ៕

គួរបញ្ជាក់ផងដែរនាពេលកន្លងមកមានបងប្អូនប្រជាពលរដ្ឋជាច្រើន ដែលធ្វើដំំណើរនៅតាមដងផ្លូវសារធារណ:តែងតែរអ៊ូរទាំរឿងម្ចាស់កង់បីឥណ្ឌាមួយចំនួន ដែលលេងភ្លើងពណ៌ភ្លឺភ្លែតឡូយឆាយនាពេលរាត្រី ធ្វើចាំងភ្នែកជាខ្លាំង មើលផ្លូវទៅមុខមិនឃើញ ពិបាកនៅក្នុងការធ្វើដំណើរ និងបង្ករឲ្យកើតមានគ្រោះថ្នាក់ផ្សេងកើតឡើង ជាយថាហេតុដោយសារតែការលេងភ្លើងពណ៌ទាំងអស់នេះ។

ប្រភព៖ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់
អត្ថបទពេញនិយម