
- 2022-01-06 02:39:11
- ព័ត៌មាន
មីបាក់ឈួ ស្គាល់អត់? មីល្បីប្រចាំប្រទេសសិង្ហបុរី បានទៅលេងកុំភ្លេចចូលសាក មិនទាន់បានទៅរៀនធ្វើញ៉ាំខ្លួនឯងសិនក៏បាន
- 2022-01-06 02:39:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មីបាក់ឈួ ស្គាល់អត់? មីល្បីប្រចាំប្រទេសសិង្ហបុរី បានទៅលេងកុំភ្លេចចូលសាក មិនទាន់បានទៅរៀនធ្វើញ៉ាំខ្លួនឯងសិនក៏បាន
ចន្លោះមិនឃើញ
ធ្លាប់បានញ៉ាំអត់? ក្នុងប្រទេសសិង្ហបុរី មីបាក់ឈួ ជាមីមួយប្រភេទដែលពេញនិយម ទាំងជនជាតិសិង្ហបុរីផ្ទាល់ ព្រោះថាជាអាហារដែលងាយចម្អិន ឆ្ងាញ់ និងមិនចំណាយពេលក្នុងការយូរក្នុងការចម្អិន។
បើបានទៅដល់សិង្ហបុរី កុំភ្លេចចូលញ៉ាំនៅ Hawker centre ដែលមានហាងអាហារជាច្រើន លោកអ្នកអាចភ្លក្សរសជាតិអាហារច្រើនប្រភេទទៀតនៅទីនោះ។
មីបាក់ឈួ ជាមីដែលធ្វើពីស៊ុតមាន់ ប៉ុន្តែប្រសិនបើមិនមានមីពងមាន់ទេ លោកអ្នកអាចជ្រើសរើសមីកញ្ចាប់មកជំនួសបាន។ តោះ មិនទាន់បានដើរលេងឆ្លងប្រទេស ព្រោះខកខានដោយសារកូវីដ ១៩ មករៀនធ្វើមីបាក់ឈួរញ៉ាំខ្លួនឯងសិន។
គ្រឿងផ្សំរួមមាន៖
មីកញ្ចប់ (មិនបាច់ប្រើគ្រឿងទេស)
ខ្ទឹមក្រហម
ផ្សិតខ្មី
សាច់ចិញ្ច្រាំ
ទឹកខ្មេះ
ទឹកស៊ីអ៊ីវ
ម្ទិះឆាចិញ្ច្រាំ
ប្រេងខ្យង
ប្រេងល្ង
ស្ករ
ម្សៅសូដា
និងសាឡាដ
របៀបធ្វើ៖
ដំបូងយកផ្សិតខ្មៅត្រាំទឹក លាងឱ្យស្អាត ហាន់ជាចំណិតតូចៗ បន្ទាប់មកស្រុះក្នុងកម្ដៅទាប ដាក់ទឹកស៊ីអ៊ីវ ប្រេងខ្យង ស្ករ រួចទុកចោលរយៈពេលកន្លះម៉ោង។ កំឡុងពេលរង់ចាំ ចែកពេលមកហាន់ ខ្ទឹមក្រហម ជាបន្ទះស្ដើងៗ យកទៅបំពងក្នុងកម្ដៅទាប បន្ទាប់មកឆា សាច់ចិញ្ច្រាំឱ្យឆ្អិនបន្ទិច ដាក់ ទឹកខ្មេះ ទឹកស៊ីអ៊ីវ ទឹកត្រាំផ្សិត ម្ទេសឆាចិញ្ច្រាំ។ លាយគ្រឿងរួច ចាប់ផ្ដើមស្រុះមី រួចចាប់ដាក់ចាន និងយកគ្រឿងដែលលាយរួច ច្របល់ចូលគ្នាជាការស្រេច។
ចង់ដឹងពីរបៀបចម្អិន តោះ ចូលមើលវីដេអូខាងក្រោមនេះទាំងអស់គ្នា៖