/61e54d51ba5f2_1642417440_medium.jpg)
- 2022-01-17 04:08:22
- ព័ត៌មាន
តម្លៃសាំងបន្តហក់ឡើង! សាំងធម្មតាឡើង ១៥០៛ រីឯ ប្រេងម៉ាស៊ូតឡើង ២៥០៛ ក្នុង១លីត្រ ទូទាំងប្រទេសកម្ពុជា
- 2022-01-17 04:08:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តម្លៃសាំងបន្តហក់ឡើង! សាំងធម្មតាឡើង ១៥០៛ រីឯ ប្រេងម៉ាស៊ូតឡើង ២៥០៛ ក្នុង១លីត្រ ទូទាំងប្រទេសកម្ពុជា
ចន្លោះមិនឃើញ
នៅក្នុងថ្ងៃនេះប្រេងសាំងធម្មតា ក៏ដូចជា ប្រេងម៉ាស៊ូតនៅកម្ពុជា បានបន្តឡើងថ្លៃ ដែលប្រេងសាំងធម្មតានឹងលក់ក្នុងតម្លៃ ៤,៣៥០៛/លីត្រ រីឯប្រេងម៉ាស៊ូតលក់ក្នុងតម្លៃ ៤,០៥០៛/លីត្រ សម្រាប់រយៈពេល ២សប្ដាហ៍ខាងមុខនេះ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ស្ដីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ។
តាមពិតទៅបើផ្អែកតាមទីផ្សារអន្តរជាតិសម្រាប់តម្លៃប្រេងឥន្ធនៈ២ សប្ដាហ៍ខាងមុខ ប្រេងសាំងធម្មតាត្រូវលក់ក្នុងតម្លៃ ៤,៥១០៛/លីត្រ រីឯប្រេងម៉ាស៊ូតលក់ក្នុងតម្លៃ ៤,២១០៛/លីត្រ។
ប៉ុន្តែសម្រាប់កម្ពុជាបានលក់ក្រោមទីផ្សារអន្តរជាតិនេះ គឺដោយសារតែមានការជួយជ្រែងពីរាជរដ្ឋាភិបាលកម្ពុជាផ្ទាល់ ក៏ដូចជាការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈផងដែរ ដើម្បីជួយសម្រួលដល់ជីវភាពបងប្អូនកម្ពុជាយើងទាំងអស់គ្នា។
គួរបញ្ជាក់ផងដែរ បើប្រៀបធៀបនឹងតម្លៃកាលពីកំឡុង២សប្ដាហ៍មុន សាំងធម្មតាគឺលក់ក្នុងតម្លៃ ៤,២០០៛/លីត្រ រីឯ ម៉ាស៊ូតលក់ក្នុងតម្លៃ ៣,៨០០៛/លីត្រ៕