• 2022-01-20 00:30:50
  • ព័ត៌មាន

ខ្លាំងបាត់! ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីកន្ធរ មួយកន្លែងនៅត្បូងឃ្មុំ រកចំណូលបាន៤០០០ដុល្លារក្នុងមួយខែ

  • 2022-01-20 00:30:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក គឹមតារារិទ្ធ ម្ចាស់កសិដ្ឋានចិញ្ចឹមពូជត្រីមួយកន្លែងនៅ ឃុំ ស្រុកពញា ក្រែក ខេត្តត្បូងឃ្មុំបានលើកឡើងថា លោកអាចរកចំណូល បាន៤០០០ដុល្លារក្នុងមួយខែ ខណៈដែលបច្ចុប្បនុ្នកំពុងតែមានតម្រូវការសម្រាប់អ្នកបរិភោគនិងអ្នកយកទៅចិញ្ចឹមលក់បន្ត ពោលគឺកសិដ្ឋានរបស់លោកបានចិញ្ចឹមពូជត្រីប្រមាណជាង៧ប្រភេទពូជឯណោះ ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់ពូជត្រីនៅក្នុងខេត្ត និងការនាំចេញទៅរាជធានីខេត្តផ្សេងៗទៀតផងដែរ។

ម្ចាស់កសិដ្ឋានរូបនេះបន្ថែមថា មុខរបរចិញ្ចឹមត្រីកន្ធរនេះ គឺត្រូវយល់ដឹងឱ្យបានច្បាស់ជាមុន ពីបច្ចេកទេសនៃការចិញ្ចឹមឱ្យមានសុវត្ថិភាព ជាដំបូងយើងត្រូវសិក្សាទៅលើប្រភេទទឹក ដែលជាប្រភេទទឹកធម្មជាតិ ពិសេសគឺយើងត្រូវសិក្សាស្វែងយល់ ពីការបង្កាត់ពូជ និងការឱ្យចំណីឱ្យបានច្បាស់លាស់ដើម្បីកុំឱ្យខាតបង់ថវិកា។ ហើយជាសរុប ក្នុងមួយខែលោកអាចរកចំណូលបានពីចន្លោះ៤០០០ដុល្លារហូតដល់៥០០០ដុល្លារក្នុងមួយខែក្នុងការលក់ពូជត្រីទាំងអស់។

លើសពីនេះទៅទៀត «ដោយសារតែនេះគឺជាសម័យកូវីដ អ៊ីចឹងប្រជាពលរដ្ឋយើងម្នាក់ៗមិនដឹងធ្វើអ្វីទេ មានតែការចិញ្ចឹមកកូនត្រីនេះទៅ ទីមួយយើងបាន នៅផ្ទះផងនិងមើលការខុសត្រូវបានផង យើងមានពេលក្នុងការមើលថែទាំត្រី សូមបញ្ជាក់បន្តិច បើអ្នកណាដែលគាត់ធ្វើកសិកម្ម សូមឱ្យពួកគាត់ទាំងអស់ដាក់ចិត្ត បើគាត់ចិញ្ចឹមតែលេងសើចគាត់អត់មានអារម្មណ៍ចិញ្ចឹមទេបើគាត់ដាក់ចិត្តចិញ្ចឹមតែប្រាំទៅប្រាំមួយខែនៅពេលដែលគាត់ទទួលបានផលគឺគាត់នឹងឃើញពីផលដែលគាត់ចិញ្ចឹមហើយនឹងចំណាយពេលមក»។ នេះជាការលើកឡើងរបស់ លោក គឹមតារារិទ្ធ ។

ជាចុងក្រោយ ម្ចាស់កសិដ្ឋានខាងលើក៏បានអំពាវនាវសុំដល់ខាងក្រសួងកសិសកម្ម ជួយរកទីផ្សារត្រីសាច់បន្ថែមទៀត ខណៈដែលបច្ចុប្បន្ន មានប្រជាកសិករជាច្រើនកំពុងប្រកបរបរចិញ្ចឹមត្រី ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ខណ:ដែលលោកបានចាប់យកមុខរបរចិញ្ចឹមត្រីនេះ រយៈពេល២ឆ្នាំមកហើយ ដែលមានសមាជិក១០នាក់ចូលរួម នឹងមានចិញ្ចឹមពូជត្រីជាច្រើនប្រភេទផ្សេងទៀតដូចជា ត្រីកន្ធរ កូនត្រីប្រា កូនត្រីក្រាញ់ ត្រីឆ្ពិន ត្រីទីឡាព្យា ត្រីរ៉ស់ និង ត្រីឆ្ដោ ជាដើម៕

ប្រភព៖ក្រសួងព័ត៌មាន

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់
អត្ថបទពេញនិយម