/61ef676e689e8_1643079480_medium.jpg)
- 2022-01-24 20:05:00
- ព័ត៌មាន
ប្រយ័ត្នសុខភាពផងណា! ពីស្អែកទៅតំបន់ធំៗទាំង៣របស់កម្ពុជានឹងមានភ្លៀងធ្លាក់
- 2022-01-24 20:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រយ័ត្នសុខភាពផងណា! ពីស្អែកទៅតំបន់ធំៗទាំង៣របស់កម្ពុជានឹងមានភ្លៀងធ្លាក់
ចន្លោះមិនឃើញ
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកនៅព្រឹកថ្ងៃទី២៥ មករា ឆ្នាំ២០២២នេះ បានឲ្យដឹងថា ពីថ្ងៃទី២៦-៣១ ខែមករា កម្ពុជានឹងរងឥទ្ធិពលពីសម្ពាធទាប (ឥណ្ឌូនេស៊ី) ក្នុងកម្រិតខ្សោយ ហើយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ នឹងរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតខ្សោយមួយទៀតផងដែរ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖
សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧ °C
នៅថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ អាចមានភ្លៀងក្នុងកម្រិតខ្សោយជាអន្លើរ ។
២.បណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧ C
នៅថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ អាចមានភ្លៀងក្នុងកម្រិតខ្សោយជាអន្លើរ ។
៣.តំបន់មាត់សមុទ្រ ៖
សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ ºC
សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C
អាចមានភ្លៀងក្នុងកម្រិតខ្សោយ ៕