
- 2022-01-27 00:08:45
- ព័ត៌មាន
សត្វកម្រៗលេចមុខក្នុងព្រៃយើងច្រើន ថ្មីៗនេះប្រទះឃើញ ដំរីអាស៊ីដ៏ធំជិតផុតពូជ ក្នុងតំបន់ការពារធម្មជាតិមួយកន្លែងនៅកម្ពុជា
- 2022-01-27 00:08:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សត្វកម្រៗលេចមុខក្នុងព្រៃយើងច្រើន ថ្មីៗនេះប្រទះឃើញ ដំរីអាស៊ីដ៏ធំជិតផុតពូជ ក្នុងតំបន់ការពារធម្មជាតិមួយកន្លែងនៅកម្ពុជា
ចន្លោះមិនឃើញ
ដំរីអាស៊ី ឬមានឈ្មោះភាសាអង់គ្លេសហៅថា(Asian Elephant) ដែលជាប្រភេទដំរីអាស៊ី ជិតផុតពូជ និងត្រូវបានចុះក្នុងបញ្ជីក្រហម ងាយរងគ្រោះថ្នាក់ ត្រូវបានថតឃើញកាលពីពេលថ្មីៗកន្លងទៅនេះ ដោយម៉ាស៊ីនថតស្វ័យប្រវត្តិនៅក្នុងតំបន់ការពារធម្មជាតិនៃព្រះរាជាណាចកម្ពុជា។
ដំរីអាស៊ីជាប្រភេទសត្វចតុបាទដែលមានមាឌធំជាងគេបំផុត ដោយវាមានប្រមោយវែង ស្បែកក្រាស់ពណ៌ប្រផេះ និងមានរោមរឹងខ្លីៗ ស្លឹកត្រចៀកមានរាងដូចផ្លិតតែស្តើង។ ដំរីអាស៊ីនេះទៀតសោតមានខ្នងស្ទើរាបស្មើ រីឯដំរីអាហ្វ្រិកមានខ្នងកោងជាទួលខ្ពស់ឡើងលើផងដែរ។
សូមជម្រាបថា សត្វដំរី ភាគច្រើន រស់នៅតាមព្រៃល្បោះ វាលស្មៅ ព្រៃឬស្សី ព្រៃជាំទឹក តាមដងអូរ ព្រៃពាក់កណ្តាលស្រោង និងព្រៃស្រោង ហើយចំពោះចំនួនសត្វដំរីនៅ កម្ពុជាមានតិចតួច និងមានជម្រក ស្ថិតនៅភូមិភាគឦសាន និរតី (ជួរភ្នំក្រវាញ) និងភូមិភាគខាងជើង។ បញ្ហាប្រឈម មានដូចជា ការបរបាញ់ដើម្បីយកភ្លុក និងបាត់បង់ទីជម្រក ដូចនេះហើយសូមបងប្អូនប្រជាពលរដ្ឋជួយអភិរក្សការពារសត្វព្រៃនៅកម្ពុជាឲ្យបានគង់វង្សផង។។
ប្រភព៖ក្រសួងបរិស្ថាន