
- 2022-01-31 02:36:41
- ព័ត៌មាន
អ្នកដាំហើយប្រឹងថែម! ពេលនេះ ក្រសួងកសិកម្មលើកទឹកចិត្ត ឲ្យពលរដ្ឋដាំទុរេនឲ្យបានច្រើន!
- 2022-01-31 02:36:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកដាំហើយប្រឹងថែម! ពេលនេះ ក្រសួងកសិកម្មលើកទឹកចិត្ត ឲ្យពលរដ្ឋដាំទុរេនឲ្យបានច្រើន!
ចន្លោះមិនឃើញ
ឯកឧត្តម វេងសាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្មបានលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋជំរុញការដាំដំណាំទុរេន ខណ:វា មានតម្លៃថ្លៃ ទីផ្សារខ្ពស់ និងចង់ឃើញ ដំណាំនេះប្រកួតប្រជែងនៅលើទីផ្សារនៅលើឆាកអន្តរជាតិពិសេសទីផ្សារប្រទេសចិន។ឯកឧត្តមបានលើកឡើងបែបនេះនៅក្នុងឱកាស អញ្ជើញពិនិត្យដំណាំទុរេនរបស់ លោកសុខ ឡេង នៅភូមិក្រសាំង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៩ ខែ មករា ឆ្នាំ២០២២។
នៅទូទាំងខេត្តត្បូងឃ្មុំមានផ្ដីដាំដុះទុរេនសរុបចំនួន ៦១០ហ.ត (មានក្នុងស្រុកមេមុត ពញាក្រែក តំបែរ និងស្រុកអូររាំងឪ) ក្នុងនោះផ្ទៃដីប្រមូលផលបានប្រមាណ ៣០០ហ.ត ទទួលបានទិន្នផល ៤ ៥៤៨តោន ជាមធ្យម ។ ដាំណាំទុរេននេះទៀតសោត មានទីផ្សារល្អ ទាំងក្នុងតំបន់ និងនាំទៅទីផ្សាររាជធានីភ្នំពេញ លក់ក្នុងតម្លែ ២០០០០រៀល/គ.ក ហើយ ទុរ៉េនកំពុងចាប់ផ្តើមចេញផ្កា ផ្តល់ផលនៅពេលអំឡុងខែឧសភាខាងមុខ។
យ៉ងណាមិញ ដំណាំ ទុរេនគឺជាដំណាំដែលមានសក្តានុពលផ្នែកសេដ្ឋកិច្ចខ្ពស់ ដែលទាមទារបច្ចេកទេសដាំ តាក់តែងមែក ការកំណត់ចំនួនផ្លែក្នុងដើមនីមួយៗទៅតាមអាយុកាល ការផ្តល់ជី និងទឹក និងការមើលថែរក្សា ការពារជំងឺ និងសត្វល្អិតចង្រៃ ដោយត្រូវយកចិត្តទុកដាក់ប្រាកដប្រជា ទើបទទួលបានទិន្នផលខ្ពស់។ ជាពិសេសឯកឧត្តម ចង់ឲ្យផលិតផលនេះមានទីផ្សារនៅលើឆាកអន្តរជាតិ ទើប ឯកឧត្តម រដ្ឋមន្រ្តីបានលើកឡើង ៣ចំណុចសំខាន់ ៖
ទី១- ម្ចាស់ចម្ការត្រូវចងក្រងបណ្តុំផលិត ឬសហគមន៍ទុរេននៅតាមតំបន់នីមួយៗដែល មានសក្តានុពល នឹងធ្វើឲ្យឈ្មួញ ឬទីផ្សារក្រៅប្រទេសក្តាប់បាននូវផ្ទៃដីដាំដុះ ផ្ទៃដីប្រមូលផល និងបរិមាណផលដែលមានលទ្ធភាពផ្គត់ផ្គង់ឲ្យទីផ្សារ។
ទី២- មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន ជួរៀបចំសម្របសម្រួលការងារលើចំណុចទី១ ខាងលើឲ្យបានរលូន និងឆាប់តាមដែលអាចធ្វើទៅបាន។
ទី៣- លោករដ្ឋមន្រ្តីបានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្មសិក្សាពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យទីផ្សារចិន ធ្វើទំនាក់ទំនងជាមួយអគ្គរដ្ឋបាលគយចិនសិក្សាពីបែបបទ ឯកសារតម្រូវទាំងបច្ចេកទេស និងច្បាប់ សហការជាមួយក្រុមហ៊ុននាំចេញស្វាយ ឬចែកអំបូងលឿង ដើម្បីស្វែងយល់បន្ថែមអំពីលទ្ធភាពនាំចេញទុរេន កម្ពុជាទៅកាន់ទីផ្សារចិន ហើយត្រូវធ្វើ បច្ចុប្បន្នភាពផ្ទៃដីដាំដុះទុរេន និងទិន្នផលនៅទូទាំងប្រទេស ព្រមជាមួយគ្នាក៏ត្រូវយកចិត្តទុកដាក់ ពីបច្ចេកទេសដាំដុះ ជំងឺ សត្វល្អិត និងបច្ចេកទេសកែច្នៃ ទុកដាក់សមស្របតាម ស្តង់ដារ CamGAP ។
ប្រភព៖ឯកឧត្តម វេងសាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្