• 2022-02-09 01:10:00
  • ព័ត៌មាន

កុំលេងសើច! សរុបតួលេខ ត្រឹមថ្ងៃនេះ«អូមីក្រុង»ឆ្លងក្នុងសហគមន៍ជិត១២០០នាក់ហើយ

  • 2022-02-09 01:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ននេះ ស្ថានភាពនៃការឆ្លងវីរុសកូវីដ-១៩ ជាពិសេស អូមីក្រុង នៅក្នុង ព្រះរាជាណាចក្រកម្ពុជា មានការកើនឡើងជាបន្តបន្ទាប់លើសពី៣ខ្ទង់ទៅហើយជារៀងរាល់ថ្ងៃ ដែលគួរ ឱ្យមានការព្រួយបារម្ភ ហើយវិធានការការពារការចម្លងជំងឺកូវីដ-១៩ ក៏ឃើញថានៅមិនទាន់មានការអនុវត្តន៍បានម៉ត់ចត់ និងម៉ឺងម៉ាត់ ជាពិសេសការជួបជុំគ្នា គឺមានការកើនឡើងច្រើនទៅៗ ដោយមិនមានការ ប្រតិបត្តិត្រឹមត្រូវតាមវិធានការសុខាភិបាល ដែលបង្កលទ្ធភាពឱ្យមានការចម្លងវីរុសកូវីដ-១៩កាន់ច្រើន ឡើងជារៀងរាល់ថ្ងៃនោះ ។

គិតត្រឹមប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះសរុបតួលេខនៃករណី មេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី «អូមីក្រុង» បានឆ្លងក្នុងសហគមន៍កើនឡើងជាបន្តបន្ទាប់រហូតដល់ ១,១៩៦ នាក់ហើយ នេះជាចំនួនកើនឡើងខ្ពស់គួរឲ្យព្រួយបារម្ភបំផុត ក្រោយបញ្ចប់ព្រឹត្តិការណ៍២០ កុម្ភៈ ២០២១កន្លងទៅនេះ។

មីក្រុង (Omicron) កំពុងតែសកម្មចរាចរយ៉ាងឆាប់រហ័សដោយគ្មានព្រំដែន និងគ្មានលិខិតឆ្លងដែន នៅលើ សាកលលោក នៅក្នុងតំបន់ និងនៅក្នុងប្រទេសកម្ពុជា ដែលតម្រូវឱ្យបងប្អូនចាំបាច់ត្រូវតែប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ នេះ ឱ្យបានទាន់ពេលវេលា ដើម្បីជៀសវាងបាននូវមហន្តរាយសុខភាពសាធារណៈ ផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គម រួមទាំងការចៀសវាងបាននូវការវិលត្រឡប់ទៅរកផលលំបាកនៃការរស់នៅប្រចាំថ្ងៃរបស់បងប្អូន និង ដើម្បីធានាបាននូវនិរន្តរ៍ភាពនៃការរស់នៅធម្មតាក្នុងប្រក្រតីភាពថ្មីរបស់បងប្អូនបានយូរអង្វែងនោះ សូម បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ជាពិសេស “៣ការពារ និង ៣កុំ" និងទៅចាក់វាក់សាំងកូវីដ-១៩ ដួសទី៣ ឬដួសជំរុញ ឱ្យបានគ្រប់ៗគ្នា ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់
អត្ថបទពេញនិយម