• 2022-02-11 01:30:00
  • ព័ត៌មាន

រមណីយដ្ឋានធម្មជាតិថ្មីមួយបង្ហាញខ្លួននៅក្នុងស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺ កំពុងទាក់ចិត្តទេសចរឃើញហើយចង់ទៅកម្សាន្តតែម្ដង

  • 2022-02-11 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពង់ស្ពឺ ជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពលមួយរបស់កម្ពុជា ជាមួយនឹងលក្ខណៈធម្មជាតិ និងលក្ខណៈពិសេសដោយឡែកនៃតំបន់ ខេត្តបានក្លាយទីតាំងដ៏លេចធ្លោមួយ សម្រាប់ការវិនិយោគធំៗ។ បច្ចុប្បន្ននេះវិនិយោគិនធំៗ ទាំងវិស័យអចលនទ្រព្យ និងទេសចរណ៍ កំពុងសម្លឹងមើលពីឱកាសវិនិយោគ ដែលមានទាំងរមណីដ្ឋាន លំនៅដ្ឋាន បុរី សណ្ឋាគារ និងមជ្ឍមណ្ឌលពាណិជ្ជកម្ម។

ខេត្តកំពង់ស្ពី ជាខេត្តអំណោយផលខ្ពស់សម្បូរដោយភ្នំជាច្រើន បានក្លាយជាគោលដៅទេសចរដែលចូលចិត្តកម្សាន្តលក្ខណធម្មជាតិព្រៃភ្នំ។ ទន្ទឹមនឹងនេះ ខេត្តមានកន្លែងកម្សាន្តថ្មីៗត្រូវបានបង្កើតជាបន្តបន្ទាប់ដើម្បីបំពេញតម្រូវការេអ្នកទេសចរ ជាក់ស្តែងដូចជាតំបន់កម្សាន្តមួយឈ្មោះថា «មរតកបរសេដ្ឋ» ដែលជារមណីយដ្ឋានថ្មីមួយដែលទើបបានបង្កើតឡើង តែមិនទាន់មានមនុស្សម្នារស្គាល់ច្រើននៅឡើយ។

«មរតកបរសេដ្ឋ» នេះគឺជាឈ្មោះថ្មីសន្លាងមួយនៃរីហ្សត (Resort)សម្រាកលំហែ និងចូលនិវត្តន៍ដំបូងគេបំផុតនៅកម្ពុជាដែលកំពុងលេចរូបរាងជាបណ្តើរៗហើយនៅលើទឹកដីភូមិត្រពាំងធ្លក ឃុំស្វាយចចិប ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺដែលមានវិសាលភាពលើផ្ទៃដីប្រមាណជាង ៣៥០ ហិកតា ទើបនឹងបង្កើតឡើងក្នុងខែកក្កដាឆ្នាំ ២០២១ កន្លងទៅនេះ។ មរតកបរសេដ្ឋ កំពុងអភិវឌ្ឍន៍នៅលើទឹកដីដ៏មានសក្កានុពលហ៊ុំព័ទ្ធទៅដោយសម្រស់ព្រៃភ្នំធម្មជាតិយ៉ាងខៀវស្រង៉ាត់ ខ្យល់ឱកាសបរិសុទ្ធ ដីដ៏មានជីវជាតិ នៅអមលាយឡំទៅដោយដំណាំកសិឧ្សាហកម្ម និងដំណាំហូបផ្លែជាច្រើនប្រភេទដែលកំពុងពេញនិយមនៅលើទីផ្សារ។

ទេសចរដែលមកកម្សាន្តក្នុងរមណីដ្ឋានមរតកបរសេដ្ឋ ពិតជាទទួលបានអារម្មណ៍ប្លែក ស្រស់ស្រាយដោយខ្យល់ព្រៃភ្នំបរិសុទ្ធ អមដោយទេសភាពចម្ការ ផ្លែឈើច្រើនប្រភេទខៀវខ្ចី ព្រមទាំងអាចជិះម៉ូតូ ATV ឡើងភ្នំ មើលថ្ងៃលិច ថតរូបស្អាតៗក្នុងសួនចម្ការ ថតរូប៣៦០ដឺក្រ នៅលើកំពូលភ្នំជាមួយទេសភាពផ្ទះលំហែសួនចម្ការលម្មើរ ដូងក្រអូប ខ្នុរការ៉ុត និងសួនផ្កាប្រកបដោយខ្យល់អាកាស ត្រជាក់ៗជំនោរជើងភ្នំនារដូវរំហើយ ទេសចរបើបានទៅដល់ហើយពិតជាមិនខកបំណងឡើយ។ ក្រៅពីនេះ និងជាអ្វីដែលទេសចរមិនអាចរំលងបាននោះគឺ ភ្លក់រស់ជាតិកាហ្វេជើងភ្នំដ៏ឆ្ងុយឆ្ងាញ់ ញាំបណ្ដើរអានសៀវភៅបណ្ដើរ យប់ឡើងបោះតង់សម្រាក ស្ទូចត្រី ទាំងនេះសុទ្ធសឹងជាទិដ្ឋភាពពិសេសៗរបស់រមណីយដ្ឋានថ្មីមួយកន្លែងនេះផងដែរ។

មរតកបរសេដ្ ជារមណីដ្ឋានដ៏ពេញនិយមមួយដែលពោរពេញដោយទេសភាពធម្មជាតិស្រស់ស្អាត មានដំណាំឧស្សាហកម្មច្រើនប្រភេទ កន្លែងកម្សាន្តដ៏សំបូរបែបដែលកំពុងអភិវឌ្ឍន៍ ទេសចរអាចសម្រាកលំហែនៅជាប់មាត់បឹងក្នុងរីហ្សតមរតកបរសេដ្ឋពិតជាស្រស់ស្អាតណាស់ ហើទីនោះក៏ត្រៀមរៀបចំធ្វើសួននៅមាត់បឹង កន្លែងជិះទូក អាហារដ្ឋាន និងកន្លែងកម្សាន្តផ្សេងៗទៀត អមដោយភ្នំធម្មជាតិព័ទ្ធជុំវិញផងដែរ ៕

ប្រភពរូបភាព៖ មរតកបរសេដ្ឋ Morodok Basedth

អត្ថបទដោយ៖ សូ៊ អីន

មតិយោបល់
អត្ថបទពេញនិយម