
- 2022-02-16 01:35:00
- ព័ត៌មាន
ទៅសៀមរាបលើកក្រោយ កុំភ្លេចទៅជិះទស្សនាតំបន់បឹងទន្លេសាបណា សប្បាយខ្លាំងថ្លៃសំបុត្រវិញតែ៧ដុល្លារទេ
- 2022-02-16 01:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៅសៀមរាបលើកក្រោយ កុំភ្លេចទៅជិះទស្សនាតំបន់បឹងទន្លេសាបណា សប្បាយខ្លាំងថ្លៃសំបុត្រវិញតែ៧ដុល្លារទេ
ចន្លោះមិនឃើញ
ទេសចរជាតិនិងអន្តរជាតិ គ្រប់ប្រតិបត្តិករទេសចរណ៍ ព្រមទាំងសាធារណជនទាំងអស់ពេលទៅកម្សាន្តក្នុងសៀមរាបនឹងបានទទួលយកនូវអារម្មណ៍ប្លែកម្យ៉ាងទៀតហើយ គឺគ្រឹះស្ថានអង្គរ នឹងចាប់អនុវត្តការលក់សំបុត្រជិះទូក ទស្សនាតំបន់បឹងទន្លេសាបនៅកំពង់ផែទេសចរណ៍ចុងឃ្លៀស ចាប់ពីថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២២នេះតទៅ ហើយ។
មានតម្លៃសំបុត្រ ដូចខាងក្រោម៖
-តម្លៃសំបុត្រ ៧ដុល្លារក្នុងភ្ញៀវទេសចរមួយនាក់ (អាយុចាប់ពី១២ឆ្នាំឡើងទៅ រួមទាំងភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ)
-ទូកតូចចំណុះ៨នាក់ (សំបុត្រ៤ឡើងទៅទើបទូកចេញដំណើរ)
-ទូកធំចំណុះ៤៥នាក់
សំបុត្រ៩ឡើងទៅទើបទូកចេញដំណើរអាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជាតិ អន្តរជាតិ គ្រប់ប្រតិបត្តិករទេសចរណ៍ ព្រមទាំងភ្ញៀវទេសចរទាំងអស់មេត្តាជ្រាប និងចូលរួមអនុវត្តតាមកាលបរិច្ឆទដូចបានជម្រាបជូនខាងលើ ៕