• 2022-02-21 19:20:02
  • ព័ត៌មាន

សូមជ្រាប! កម្ពុជាអាច នឹងមានភ្លៀងធ្លាក់ចាំពីថ្ងៃស្អែក រីឯអាកាសធាតុតំបន់ខ្លះចុះ ត្រជាក់ដល់១៧°C

  • 2022-02-21 19:20:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនជាដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២។ក្រសួង បានបញ្ជាក់ថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ កម្ពុជានឹងទទួលនូវឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីជើង (ចិន) ក្នុងកម្រិតពីខ្សោយទៅមធ្យម ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល

  • សីតុណ្ហភាពអប្បបរមា មានពី ១៨-២៥ °C

  • សីតុណ្ហភាពអតិបរមា មានពី ២៦-៣២ °C

  • ថ្ងៃទី២៣-២៤ ខែកុម្ភៈ នៅវេលាព្រឹកបណ្តាខេត្តមួយចំនួនមានជាអាទិ៍ ៖ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន សៀមរាប សីតុណ្ណភាពអាចចុះត្រជាក់ក្នុងកម្រិតពី ១៨-២០°C ។

  • រីឯភ្លៀងអាចមានក្នុងកម្រិតតិចតួចតែប៉ុណ្ណោះ។

២.បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន

  • សីតុណ្ហភាពអប្បបរមា មានពី ១៧-២៣ °C

  • សីតុណ្ហភាពអតិបរមា មានពី ២៥-៣១ °C

  • ថ្ងៃទី២៣-២៤ ខែកុម្ភៈ នៅវេលាព្រឹក បណ្តាខេត្តមួយចំនួនមានជាអាទិ៍ ៖ ឧត្តរមានជ័យ ព្រះវិហារ រតនគិរី និងមណ្ឌលគិរី សីតុណ្ហភាពអាចចុះត្រជាក់ក្នុងកម្រិតពី១៧-១៩ °C ។

  • រីឯភ្លៀង អាចមានក្នុងកម្រិតតិចតួចតែប៉ុណ្ណោះ ។

៣.តំបន់មាត់សមុទ្រ

  • សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C

  • សីតុណ្ហភាពអតិបរមា មានពី ២៦-៣២ °C

  • អាចមានភ្លៀងក្នុងកម្រិតខ្សោយដោយអន្លើ៕

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់
អត្ថបទពេញនិយម