• 2022-02-21 19:34:22
  • ព័ត៌មាន

មកដឹងកាន់តែច្បាស់វិស័យកសិកម្មថៃ ជាប់លេខ១ជាប្រទេសនាំចេញអង្ករច្រើនបំផុត នៅលើពិភពលោក

  • 2022-02-21 19:34:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថៃជាប្រទេសមួយដែលមានសណ្ឋានដីសម្បូរទៅដោយភ្នំ និង តំបន់វាលទំនាបអំណោយផលខ្លាំងសម្រាប់វិស័យកសិកម្ម។ ប្រទេសនេះ ឈរនៅលេខរៀងទី១ ក្នុងនាមជាប្រទេសដែលនាំចេញអង្ករច្រើនបំផុតនៅលើពិភពលោក។

វិស័យកសិកម្មនៅក្នុងប្រទេសថៃ មានការប្រកួតប្រជែងខ្ពស់ហើយកសិផលដែលនាំចេញទៅក្រៅប្រទេសសុទ្ធតែទទួលបានជោគជ័យនៅលើទីផ្សារ។ ស្រូវអង្ករ ត្រូវបានចាត់ទុកជាកត្តាសំខាន់បំផុតក្នុងវិស័យកសិកម្មប្រទេសថៃ។ កសិករ ៦០ភាគរយក្នុងចំណោមកសិករសរុប ១៣លាននាក់ បានប្រកបរបរធ្វើស្រែ។ ផ្ទៃដីសម្រាប់ធ្វើកសិកម្មជិតពាក់កណ្តាលនៃផ្ទៃដីសរុប ត្រូវបានប្រើប្រាស់សម្រាប់ធ្វើស្រែស្រូវ ផងដែរ។

សម្រាប់ឆ្នាំ ២០២២នេះ ប្រទេសថៃបានដាក់គោលដៅនាំចេញអង្ករទៅក្រៅប្រទេសឱ្យបាន ៧លានតោន ពោលគឺច្រើនជាងឆ្នាំ ២០២១ ចំនួន ១៤,៦ភាគរយ។ ចំណែកប្រទេសដែលជាទីផ្សារធំបំផុតទទួលទិញអង្កររបស់ថៃ រួមមានដូចជា ចិន ជប៉ុន អារ៉ាប់រួម ហ្វីលីពីន កុងហ្គោល សុីរី និង អង់ហ្គោឡា៕

ប្រែសម្រួល ៖ សង្ហា

មតិយោបល់
អត្ថបទពេញនិយម