• 2022-02-28 21:55:00
  • ព័ត៌មាន

ប្រយ័ត្នប្រយែងអាកាសធាតុផងបងប្អូន! សប្តាហ៍នេះ កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ ហើយនឹងខ្យល់កន្ត្រាក់

  • 2022-02-28 21:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២នេះ បានឲ្យដឹងថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពលដូចតទៅ៖ ពីថ្ងៃទី២ ដល់ ថ្ងៃទី៤ ខែមីនា ឥទ្ធិពលនៃជ្រលងសម្ពាធទាបដែលរុញពីក្រោមឡើងលើមកពីមហាសមុទ្រឥណ្ឌានិងឥណ្ឌូនេស៊ី ក្នុងកម្រិតខ្សោយ ហើយ ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែមីនា ឥទ្ធិពលនៃសម្ពាធទាបដែលកើតឡើងនៅលើប្រទេសកម្ពុជា និងថៃ ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖

  • សីតុណ្ហភាពអប្បបរមា មានពី ២២-២៦ °C

  • សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C

  • អាចមានភ្លៀងដោយអន្លើ លាយឡំនិងផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយទៅបង្គួរ ។

២. បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖

  • សីតុណ្ហភាពអប្បបរមា មានពី ២២-២៦ °C

  • សីតុណ្ហភាពអតិបរមា មានព៌ ៣២-៣៦ °C

  • អាចមានភ្លៀងដោយអន្លើ លាយឡំនិងផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយទៅមធ្យម ។

៣. តំបន់មាត់សមុទ្រ ៖

  • សីតុណ្ហភាពអប្បបរមា មានពី ២១-២៦ °C

  • សីតុណ្ហភាពអតិបរមា មានពី ២៧-៣០ ºC

  • អាចមានភ្លៀង លាយឡំនិងផ្គរ រន្ទះ ក្នុងកម្រិតពីមធ្យមទៅបង្គួរ ។

អាស័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៍មាន ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់
អត្ថបទពេញនិយម