/621e102b95bd2_1646137380_medium.jpg)
- 2022-03-01 05:24:34
- ព័ត៌មាន
តម្លៃសាំងបន្តហក់ឡើង! សាំងធម្មតាឡើង ១០០៛ រីឯ ប្រេងម៉ាស៊ូតឡើង ៥០៛ ក្នុង១លីត្រ ទូទាំងប្រទេសកម្ពុជា
- 2022-03-01 05:24:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តម្លៃសាំងបន្តហក់ឡើង! សាំងធម្មតាឡើង ១០០៛ រីឯ ប្រេងម៉ាស៊ូតឡើង ៥០៛ ក្នុង១លីត្រ ទូទាំងប្រទេសកម្ពុជា
ចន្លោះមិនឃើញ
នៅទូទាំងប្រទេសកម្ពុជា ប្រេងសាំងធម្មតានឹងលក់ក្នុងតម្លៃ ៤,៨០០៛/លីត្រ រីឯប្រេងម៉ាស៊ូតលក់ក្នុងតម្លៃ ៤,៥០០៛/លីត្រ សម្រាប់រយៈពេល ២សប្ដាហ៍ខាងមុខនេះ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ស្ដីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយក្នុងថ្ងៃនេះ។
តាមពិតទៅបើផ្អែកតាមទីផ្សារអន្តរជាតិសម្រាប់តម្លៃប្រេងឥន្ធនៈ២ សប្ដាហ៍ខាងមុខ ប្រេងសាំងធម្មតាត្រូវលក់ក្នុងតម្លៃ ៤,៩៦០៛/លីត្រ រីឯប្រេងម៉ាស៊ូតលក់ក្នុងតម្លៃ ៤,៦៦០៛/លីត្រ។
ប៉ុន្តែសម្រាប់កម្ពុជាបានលក់ក្រោមទីផ្សារអន្តរជាតិនេះ គឺដោយសារតែមានការជួយជ្រែងពីរាជរដ្ឋាភិបាលកម្ពុជាផ្ទាល់ ក៏ដូចជាការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈផងដែរ ដើម្បីជួយសម្រួលដល់ជីវភាពបងប្អូនកម្ពុជាយើងទាំងអស់គ្នា។
គួរបញ្ជាក់ផងដែរ បើប្រៀបធៀបនឹងតម្លៃកាលពីកំឡុង២សប្ដាហ៍មុនចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ សាំងធម្មតាគឺលក់ក្នុងតម្លៃ ៤,៧០០៛/លីត្រ រីឯ ម៉ាស៊ូតលក់ក្នុងតម្លៃ ៤,៤៥០៛/លីត្រ នៅទូទាំងប្រទេសកម្ពុជា៕