
- 2022-03-08 19:31:43
- ព័ត៌មាន
សូមប្រុងប្រយ័ត្នផង! ចាប់ពីថ្ងៃនេះ កម្ពុជាអាចមានភ្លៀងពីខ្សោយទៅបង្គួរ លាយឡំខ្យល់កន្ត្រាក់
- 2022-03-08 19:31:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សូមប្រុងប្រយ័ត្នផង! ចាប់ពីថ្ងៃនេះ កម្ពុជាអាចមានភ្លៀងពីខ្សោយទៅបង្គួរ លាយឡំខ្យល់កន្ត្រាក់
ចន្លោះមិនឃើញ
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២នេះបានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជាចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៥ ខែមីនាក្រសួងបានបញ្ជាក់ថា នៅក្នុងសប្តាហ៍នេះ កម្ពុជានឹងទទួលឥទ្ធិពលជាបន្តបន្ទាប់៖
១. ចាប់ពីថ្ងៃទី៩-១០ ខែមីនា ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតខ្សោយ។
២. បន្តពីថ្ងៃទី១១-១៥ ខែមីនា ឥទ្ធិពលពីសម្ពាធទាប ដែលកើតឡើងលើថៃ និងកម្ពុជា។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល
សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦.៥ °C
ក្នុងចន្លោះពីថ្ងៃទី៩-១២ ខែមីនា អាចមានភ្លៀងផ្គរ រន្ទះ ក្នុងកម្រិតខ្សោយ ។ បន្តពីថ្ងៃទី១៣-១៥ ខែមីនា បរិមាណភ្លៀង អាចកើនឡើងដល់កម្រិតពីមធ្យមទៅបង្គួរ លាយឡំបន្ថែមនិងខ្យល់កន្ត្រាក់។
២. បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
សីតុណ្ហភាពអតិបរមា មានពី៣៣-៣៦ °C
អាចមានភ្លៀងធ្លាក់តិចតួច។ បន្តពីថ្ងៃទី១៤-១៥ ខែមីនា បរិមាណភ្លៀងអាចកើនឡើងលាយឡំនិងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
៣.តំបន់មាត់សមុទ្រ
សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C
សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
នៅថ្ងៃទី១៣-១៥ ខែមីនា អាចមានភ្លៀងផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំនិងខ្យល់កន្ត្រាក់៕