
- 2022-03-15 02:35:00
- ព័ត៌មាន
ត្រៀម! ត្រៀម! កក់សណ្ឋាគារឱ្យហើយ ឆ្នាំនេះសៀមរាបនឹងរៀបចំសង្ក្រាន្ត ដឹងតែសប្បាយផ្អើលវិញហើយ
- 2022-03-15 02:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រៀម! ត្រៀម! កក់សណ្ឋាគារឱ្យហើយ ឆ្នាំនេះសៀមរាបនឹងរៀបចំសង្ក្រាន្ត ដឹងតែសប្បាយផ្អើលវិញហើយ
ចន្លោះមិនឃើញ
សហភាពសហព័ន្ធកម្ពុជាខេត្តសៀមរាបនឹងចូលរួមជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំ២០២២ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនាពេលដ៏ខ្លីខាងមុខនេះ។ តោះត្រៀម កក់បន្ទប់សណ្ឋាគារនៅសៀមរាបឱ្យហើយ ឆ្នាំនេះនឹងរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ដឹងតែសប្បាយផ្អើលវិញហើយ ។ នេះបើតាមការផ្សាយលើទំពរហ្វេសប៊ុក សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ។
ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលរងខេត្តនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំស្ដីពី ផែនការរៀបចំកម្មវិធីសៀមរាបសង្ក្រាន្ត២០២២ ក្នុងឱកាសថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នៅថ្ងៃខាងមុខឆាប់ៗ ជាមួយសមាជិក គណៈអចិន្ត្រៃយ៍ សមាជិក គណៈកម្មាធិការ ស.ស.យ.ក. ខេត្ត នៅបន្ទប់ប្រជុំទីស្នាក់ការ ស.ស.យ.ក. ខេត្តសៀមរាប ។
ដោយសារតែកម្ពុជាបានប្រឈមខ្លាំងនឹងការរីករាលដាលនៃមេរោគកូវីដ១៩ ព្រឹត្តិការណ៍សង្ក្រាន្តដែលខ្មែរតែងតែរៀបចំជារៀងរាល់ឆ្នាំនាឱកាសពិធីចូលឆ្នាំខ្មែរនោះ ក៏ត្រូវបានខកខានប្រារព្ធអស់រយៈ៣ឆ្នាំមកហើយ ដោយការខកខាននេះគឺក្រោមការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលដើម្បីបញ្ចៀសការឆ្លងមេរោគដ៏កាចសាហាវមួយនេះ។ ដោយឡែកឆ្នាំនេះ ខេត្តសៀមរាបដឹងតែកក្រើកសប្បាយផ្អើលវិញហើយ និងជាឱកាសពិសេសដើម្បីស្រូបទាញទេសចរ និងចង់ឲ្យយុវជនជំនាន់ក្រោយបានដឹងបានឮកាន់តែច្បាស់ពីសក្ដានុពលវប្បធម៌ អរិយធម៌របស់ខ្លួនផងដែរ។
សូមជម្រាបថា ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ជាព្រឹត្តិការណ៍ដ៏ធំមួយដើមី្បរឹតនូវចំណងមិត្តភាព សាមគ្គីភាពរវាងប្រជាជាតិខ្មែរ និង ប្រជាជាតិលើសកលលោក។ ម៉្យាងទៀតក៏បានផ្តល់ ឱកាសឲ្យយុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ បានធ្វើការស្វែងយល់ អំពីភាពរុងរឿង និងលី្បល្បាញ ភាពដ៏សម្បូរបែបនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និង សាសនា នាសម័យមហានគរ មកដល់បច្ចុប្បន្ន និង បានបន្តថែរក្សាកេរ្តិ៍មរតឲ្យបានគង់វង្ស និង បន្តពង្រីកកិត្យានុភាពជាតិលើឆាកអន្តរជាតិផងដែរ ៕