/December-0478335/December-0478333333/62392bc3c7baf_1647913920_medium.jpg)
- 2022-03-21 19:16:00
- ព័ត៌មាន
ប្រយ័ត្នប្រយែងផងបងប្អូន!ចាប់ពីថ្ងៃនេះ កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំង លាយឡំផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ បន្ថែមទៀត
- 2022-03-21 19:16:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រយ័ត្នប្រយែងផងបងប្អូន!ចាប់ពីថ្ងៃនេះ កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំង លាយឡំផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ បន្ថែមទៀត
ចន្លោះមិនឃើញ
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនជាដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។ក្រសួង បានបញ្ជាក់ថា កម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប (ឥណ្ឌា) និងខ្យល់បក់មកពីទិសអាគ្នេយ៍ដែលនាំមកនូវសំណើមពីសមុទ្រចិនខាងត្បូង។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល
សីតុណ្ហភាពអប្បបរមា មានពី ២៤-២៧ °C
សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C
នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ដោយឡែកនៅថ្ងៃ២៨-២៩ ខែមីនា ភ្លៀងនឹងមានសន្ទុះកើនឡើង។
២.បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C
នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
៣.តំបន់មាត់សមុទ្រ
សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ដោយឡែកនៅថ្ងៃ២៨-២៩ ខែមីនា ភ្លៀងនឹងមានសន្ទុះកើនឡើង៕