• 2022-04-03 19:50:00
  • ព័ត៌មាន

បរទេសជញ្ជក់មាត់មិនដាច់! ក្រោយឃើញសម្រស់សៀមរាបទីក្រុងវប្បធម៌ មានផ្លូវខ្វែងខ្វាត់រលោងស្រិល កាន់តែទំនើបកាន់តែស៊ីវិល័យ

  • 2022-04-03 19:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទេសភាពព្រៃឈើតូចធំ ចោលម្លប់ត្រជាក់ ត្រឈឹងត្រឈៃ ការរៀបចំសួនច្បារនៅតាមទីសាធារណ កាន់តែបង្កើនសម្រស់ដងផ្លូវនៅតំបន់អង្គរនេះ កាន់តែស្អាតទាក់ទាញក្រសែភ្នែកទេសចរគយគន់មិនចេះជិនណាយ ពិសេសងាយស្រួលធ្វើដំណើរកម្សាន្តនាចុងឆ្នាំខាងមុខនេះផងដែរ។ ដោយសារភាពស្រស់ស្អាតទាក់ទាញទាំងអស់នេះ ធ្វើឱ្យបរទេសជញ្ជក់មាត់មិនដាច់ ពោលសរសើរពីសម្រស់ទីក្រុងវប្បធម៌អច្ឆរិយៈមួយនេះ ដោយផ្លូវខ្វែងខ្វាត់រលោងស្រិល កាន់តែទំនើបកាន់តែស៊ីវិល័យ ។

ក្រោយគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែក្នុងទីរួមខេត្តសៀមរាប បានប្រែក្លាយទីក្រុងវប្បធម៌ប្រវត្តិសាស្ត្រមួយនេះ ឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការរស់នៅ ឱ្យសក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាលផងដែរ ។

ផ្លូវថ្នល់ទាំង៣៨ខ្សែនៅក្នុងខេត្តសៀមរាបនេះ ដោយបានប្រើរយៈពេលស្ថាបនាចំនួន១៣ខែ ត្រូវបានចំណាយថវិកាប្រមាណ ១៥០លានដុល្លារអាមេរិក ដោយអង្គភាពចំនួន៦ ជាអ្នកទទួលយកការងារសាងសង់ បានធ្វើឱ្យផ្លូវជាច្រើនខ្សែនៅតំបន់រមណីយដ្ឋានអង្គរ និងក្រុងសៀមរាប ត្រូវបានកែលម្អ ដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរ កាន់តែរីករាយជាមួយនឹងដំណើរកម្សាន្តរបស់ខ្លួនមកកាន់ដែនដីអច្ឆរិយរបស់កម្ពុជានេះ ។

សូមជម្រាបថា វឌ្ឍនភាពផ្លូវ មួយចំនួនក្នុងចំណោមផ្លូវទាំង ៣៨ ខ្សែរ ដែលបានស្ថាបនានៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប បានសាងសង់រួចរាល់សម្រេច១០០%ហើយ ដោយក្រោមការសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នេះ ហើយផ្លូវទាំងអស់នេះបាន រួមចំណែកលើកកម្ពស់ដល់សោភ័ណភាព ក្រុងសៀមរាបផងដែរ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់
អត្ថបទពេញនិយម