
- 2022-04-05 21:55:00
- ព័ត៌មាន
មើលពណ៌ទូកគេផង! មិនបាច់ចាំដល់ចូលឆ្នាំទេ ណាត់គ្នាឲ្យហើយចុងសប្ដាហ៍នេះទៅជិះទូកនៅសៀមរាប
- 2022-04-05 21:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលពណ៌ទូកគេផង! មិនបាច់ចាំដល់ចូលឆ្នាំទេ ណាត់គ្នាឲ្យហើយចុងសប្ដាហ៍នេះទៅជិះទូកនៅសៀមរាប
ចន្លោះមិនឃើញ
ភ្ញៀវទេសចរ ទាំងជាតិ-អន្តរជាតិ ក្រៅពីបានមកទស្សនាប្រាំងប្រាសាទដ៏អស្ចារ្យលើដែនដីអង្គអាទិទេពហើយនោះ ចំណីអារម្មណ៍ថ្មីចូលមកបន្ថែមទៀត ដោយទេសចរអាចទៅជិះទូកទស្សនាកម្សាន្ដនៅតាមដងស្ទឹងសៀមរាប បន្ធូរនូវអារម្មណ៍តានតឹង អមដោយទេសភាពបៃតងខ្ចីសង្ខាងយ៉ាងស្រស់ត្រកាលបំផុត។ ឃើញទិដ្ឋភាពបែបនេះហើយ តោះ! មិនបាច់ចាំដល់ចូលឆ្នាំទេ ណាត់គ្នាឲ្យហើយចុងសប្ដាហ៍នេះទៅជិះទូកនៅសៀមរាបតែម្ដងទៅ! ។
ទេសចរពេលបានមកដល់តំបន់ដងស្ទឹងសៀមរាបហើយ ពិតជាបានសប្បាយរីករាយ តាមរយៈការផ្ដិតយករូបភាព ការថតសែលហ្វី មិនតិចសន្លឹកឡើយ ព្រោះថាសម្រស់ទូកតម្រៀមគ្នាជាជួរៗ មានច្រើនពណ៌ច្រើនជម្រើស សុទ្ធតែស្រស់ស្អាត ឯទិដ្ឋភាពដងស្ទឹងទៀតសោត មានចងទង់ជាតិកម្ពុជាខ្វែងខ្វាត់រិតបន្ថែមសោភ័ណភាពដងស្ទឹងទាំងមូល កាន់តែស្រស់ត្រកាលផងដែរ។
សូមជម្រាបថា រដ្ឋបាលខេត្តសៀមរាប ដោយមានការសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា បាននឹងកំពុងរៀបចំ តុបតែងលម្អស្ទឹងសៀមរាប ដើម្បីធ្វើឲ្យមានសោភ័ណភាពកាន់តែស្រស់ត្រកាលយ៉ាងមម៉ាញឹក ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងខិតជិតចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ ។
ទូកតូចៗ សម្រាប់ដាក់ឲ្យភ្ញៀវទេចរជិះ លាបពណ៌យ៉ាងស្រស់ស្អាត ដើម្បីរំលេចនូវសោភ័ណភាពសម្រស់បៃតងនៅតាមដងស្ទឹង និង រុក្ខវិថីនានាក្នុងក្រុង នាពេលរាត្រីឲ្យកាន់ តែមានការទាក់ទាញអារម្មណ៍ភ្ញៀវទេសចរ ។ ពិសេសតំបន់ដងស្ទឹងសៀមរាបទៀតសោត ក៏កំពុងតែសម្រុករៀបចំលម្អ មានរៀបចំជាផ្សារអណ្តែតលើផ្ទៃទឹក លក់គ្រប់មុខអាហារទទួលគ្រប់បែបយ៉ាងទៀត ទៀតសម្រាប់ ត្រៀមទទួលភ្ញៀវទេសចរមកកម្សាន្ត នៅតាមដងស្ទឹង ឃើញទិដ្ឋភាពនេះរំភើបនឹកចង់ទៅលេងសៀមរាបឆាប់ៗ ៕
ប្រភពរូបភាព៖ Phalla Aloo