
- 2022-04-06 02:20:00
- ព័ត៌មាន
ហាមមិនស្ដាប់សោះ! ពលរដ្ឋក្ដៅស្លឹកត្រចៀក ចំពោះបុគ្គលមួយចំនួនដែលចតម៉ូតូលើសួនច្បារមាត់ស្ទឹងសៀមរាប
- 2022-04-06 02:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហាមមិនស្ដាប់សោះ! ពលរដ្ឋក្ដៅស្លឹកត្រចៀក ចំពោះបុគ្គលមួយចំនួនដែលចតម៉ូតូលើសួនច្បារមាត់ស្ទឹងសៀមរាប
ចន្លោះមិនឃើញ
ពលរដ្ឋខេត្តសៀមរាបមួយចំនួន ផ្ទុះការរិះគន់ខ្លាំង និងប្លោងចំៗ បង្ហាញអារម្មណ៍មិនពេញចិត្តចំពោះទង្វើបុគ្គលមួយចំនួន ដែលបានយកយានយន្ត ដូចជាម៉ូតូ ឡើង និងចតលើសួនច្បារថ្មី ដែលទើបរៀបចំរួចនៅប៉ែកជើង តាមបណ្ដោយមាត់ស្ទឹងសៀមរាប។
យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកមួយឈ្មោះ Prak Sophoan បានបង្ហាញពីបុគ្គលមួយចំនួនបានជិះម៉ូតូឡើងនិងបានឈប់លើសួនច្បារមាត់ស្ទឹងសៀមរាប ខណៈដែលផ្លូវនោះត្រូវបានរៀបចំសម្រាប់ថ្មើរជើងប៉ុណ្ណោះ ដែលរៀបចំនៅកណ្ដាលសួនច្បារ តំបន់ស្ពានរ៉ករ៉ាក ស្ទឹងសៀមរាប។
គណនីហ្វេសប៊ុកខាងលើ បានសរសេរថា៖ «ដងស្ទឹងសៀមរាបស្អាតស្រាប់ហើយ មិនបាច់ថែមដេគ័រទេ សូមបងប្អូនចូលរួមរក្សាសណ្ដាប់ធ្នាប់ផ្លូវដើរអោយបានដូចដែលបានរៀបចំផង»។ សកម្មភាពទាំងនេះ ធ្វើឱ្យសាធារណជនមួយចំនួន មិនពេញចិត្ត ដោយពួកគេលើកឡើងថា ផ្លូវ និងសួនច្បារដែលទើបសម្ពោធ បែរជានាំគ្នាជិះម៉ូតូពីលើ ធ្វើឱ្យខូចសណ្ដាប់ធ្នាប់ បរិស្ថានអស់ ចង់ឱ្យយកទៅវាស់កម្ពស់ចេញម្ដង ។
កន្លងមក អាជ្ញាធរខេត្តសៀមរាបបានប្រឹងប្រែងជាខ្លាំងចំពោះការរៀបចំសណ្ដាប់ធ្នាប់ បរិស្ថាននេះ ហើយធ្លាប់បានចុះណែនាំដល់ពលរដ្ឋមិនឱ្យចតយានយន្តលើផ្លូវជិះកង់ និងការចតលើចិញ្ចើមផ្លូវ ដែលពុំមែនចំណតជាដើមរួចមកហើយដែរ។ យ៉ាងណា នៅតែមានការមិនរៀបរយ អ្នកលក់ដូរតាមចិញ្ចើមផ្លូវនៅតែមានច្រើន ពិសេសតំបន់ផ្សារចាស់ ខណៈដែលប្រជាពលរដ្ឋមិនទាន់យល់ដឹងពីបញ្ហានេះ និងការមិនអនុវត្តនីតិវិធីមិនបានតឹងរឹងជាដើម ។ល៕