
- 2022-04-07 02:17:04
- ព័ត៌មាន
ស្រស់ត្រកាលណាស់! ឃើញរូបភាពប៉ុន្មានសន្លឹកនេះរបស់ ប្រាសាទអង្គរវត្តហើយ មិនសរសើរមិនបានទេ
- 2022-04-07 02:17:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រស់ត្រកាលណាស់! ឃើញរូបភាពប៉ុន្មានសន្លឹកនេះរបស់ ប្រាសាទអង្គរវត្តហើយ មិនសរសើរមិនបានទេ
ចន្លោះមិនឃើញ
ខណ:បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកាន់តែខិតចូលមកដល់ អាជ្ញាធរក៏ដូចជាបងប្អូនប្រជាពលរដ្ឋ នៅខេត្តសៀមរាប បាននឹងកំពុងមមាញឹករៀបចំតុបតែងលម្អសម្រស់នៅតាមដងវិថីតូចធំ អមដោយធម្មជាតិដើមឈើតូចធំម្លប់ត្រឈឹងត្រឈៃយ៉ាងស្រស់បំព្រង ដើម្បីរង់ចាំទទួលភ្ញៀវទេសចរមកកម្សាន្ត ក្រឡេកទៅមើលសម្រស់ប្រាសាទអង្គរវត្តដួងចិត្តរបស់កម្ពុជា ឯណោះក៏កំពុងតែមានសភាពស្រស់បំព្រងគ្រប់រដូវកាល ជាមួយវាលស្មៅពណ៌បែតងខៀវខ្ចីជុំវិញបរិវេណប្រាសាទ ខួបប្រាំងខួបវស្សា ក្រោមការថែទាំ ប្រចាំដោយអាជ្ញាធរជាតិអប្សរា ចាប់ពីឆ្នាំ២០២០មក ជាមួយនឹង រៀបចំប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិបែបទំនើប បានកែប្រែមុខមាត់អង្គររយ៉ាងខ្លាំង ពោលគឺគួរជាទីគយគន់ទាក់ចិត្តភ្ញៀវទេសចរចង់ទៅទស្សនាគ្រប់រដូវកាល។
ភ្ញៀវទេសចរមិនថាជាតិឬអន្តរជាតិ តែងសរសើរមិនដាច់ពីមាត់ពីសម្រស់អង្គរនាពេលបច្ចប្បន្ន គ្រប់គ្នា ពេញចិត្តចំពោះសកម្មភាពថែទាំ និងស្រោចស្រពវាលស្មៅនៅបរិវេណប្រាសាទអង្គរវត្ត ការធ្វើបែបនេះ បានបង្កើនសម្រស់ស្រស់ស្អាតដល់ប្រាសាទអង្គរមួយកម្រិតទៀតពិសេស ភ្ញៀវទេសចរមានអាម្មណ៍ស្រស់ស្រាយ និងបានថតរូបភាពយ៉ាងស្រស់ស្អាតជាមួយនិងវាលស្មៅខៀវខ្ចីទាំងនោះ។
សូមជម្រាបថា សកម្មភាពដាំ និងថែទាំស្មៅមិនត្រឹមតែរៀបចំធ្វើនៅបរិវេណមុខប្រាសាទអង្គរវត្តប៉ុណ្ណោះទេ តែសកម្មភាពទាំងនេះ បានធ្វើនៅតាមប្រាសាទមួយចំនួនទៀតដូចជា ព្រះលានជល់ដំរី ប្រាសាទបាយ័ន្ត ប្រាសាទបន្ទាយក្តី ប្រាសាទតាព្រហ្ម និងទីកន្លែងជាច្រើនទៀតធ្វើយ៉ាងណាឱ្យរមណីយដ្ឋានអង្គរមានភាពបៃតងស្រស់ស្អាតទាំងខួបប្រាំង និងវស្សា៕
ប្រភពរូបថត៖ Hou Rapich