• 2022-04-20 00:57:56
  • ព័ត៌មាន

អស្ចារ្យណាស់! ប្រវត្តិវិមានក្រឹមឡាំង បង្ហាញពីអំណាចមហិមា របស់ទីក្រុងម៉ូស្គូ និងជានិមិត្តរូបនៃប្រទេសរុស្សី

  • 2022-04-20 00:57:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងប្រវត្តិសាស្ត្រ វិមានក្រឹមឡាំងនៅតែជាបេះដូងនៃទីក្រុងមូ៉ស្គូ។ វិមានដ៏ស្កឹមស្កៃនេះ គឺជានិមិត្តសញ្ញានៃអំណាចរបស់អតីតសហភាពសូវៀត ហើយបានក្លាយជាកន្លែងស្នាក់នៅផ្លូវការរបស់ប្រធាធិបតីរុស្ស៊ី ចាប់តាំងពីឆ្នាំ១៩៩១មក។

វិមានក្រឹមឡាំង ស្ថិតក្នុងទីក្រុងម៉ូស្គូ គឺជាសមិទ្ធិផលស្ថាបត្យកម្មដ៏អស្ចារ្យនៃប្រទេសរុស្សី។ ជញ្ជាំង និងប៉មដ៏មហិមារបស់វិមាននេះ ធ្វើឡើងពីមាស។ ស្តេចសារ (Tsar) បានរស់នៅទីនេះតាំងពីយូរយារណាស់មកហើយ ប៉ុន្តែសព្វថ្ងៃនេះ វាគឺជាកន្លែងស្នាក់នៅផ្លូវការរបស់ប្រធានាធិបតីរុស្ស៊ី លោកពូទីន។

នៅក្នុងភាសារុស្សី "ក្រឹមឡាំង" មានន័យថា "បន្ទាយ"។ ជាការពិតណាស់ ទីក្រុងចាស់ៗមួយចំនួនផ្សេងទៀតរបស់រុស្ស៊ី មានវិមានក្រឹមឡាំងផ្ទាល់ខ្លួន។ ប៉ុន្តែ​វិមាន​ក្រឹមឡាំង​នៃ​ទីក្រុង​មូស្គូ​ជា​វិមាន​មួយ​ដែល​គេ​ស្គាល់​ជុំវិញ​ពិភពលោក និង​ជា​និមិត្តរូប​នៃ​ប្រទេស​ដែលមានផ្ទៃដីធំជាងគេលើលោកមួយនេះ។

ចំណែក វិមានក្រឹមឡាំងដែលយើងឃើញសព្វថ្ងៃនេះ ត្រូវបានសាងសង់នៅចុងសតវត្សទី១៥។ ព្រះអង្គម្ចាស់នៃទីក្រុងមូ៉ស្គូ Ivan the Great មានក្តីសុបិន្តចង់សាងសង់រាជធានីមួយដែលមានទាំងភាពអស្ចារ្យ និងមើលទៅមានអំណាច។ ព្រះអង្គ បានហៅសុបិន្តរបស់ទ្រង់ថា "ទីក្រុងរ៉ូមទី៣" ហើយបាននាំស្ថាបត្យករមកពីប្រទេសអ៊ីតាលីថែមទៀតផង។

ក្រៅពីបម្រើជាកន្លែងស្នាក់នៅផ្លូវការរបស់ប្រធានាធិបតីរុស្សី វិមានក្រឹមឡាំងជាសារមន្ទីរមួយដ៏ពេញនិយមដែលមានអ្នកមកទស្សនាជិត ៣លាននាក់ បើគិតតាមស្ថិតិនៅក្នុងឆ្នាំ២០១៧។ វិមានដ៏ស្កឹមស្កៃនិងជានិមិត្តរូបរបស់រុស្សី បើកជាសាធារណៈសម្រាប់ភ្ញៀវទេសចរដែលមានបំណងចង់មកទស្សនានិងសិក្សាបន្ថែមពីប្រវត្តិនៃប្រទេសអតីតសហភាពសូវៀតមួយនេះ៕

ប្រភព៖ Wikipedia ប្រែសម្រួល ៖ សង្ហា

មតិយោបល់
អត្ថបទពេញនិយម